​មកស្គាល់តារាខ្មែរ ល្បីថាមានទម្រង់មុខស្រដៀង Selena Gomez  បន្តិចមើល!

  • 2018-07-24 08:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​អ្នក​សិល្បៈ​ស្រី​៣​រូប​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ចុះ​ផ្សាយ​​​ថា ពួក​គេ​មាន​ទម្រង់​​ស្រស់​ស្អាត​ស្រដៀង​តារា​ចម្រៀង​​លំដាប់​ថ្នាក់​ពិភព​លោក​ Selena Gomez ។ ជុំវិញ​ដំណឹង​នេះ​ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ ស្រដៀង​ខ្លាំង​ណាស់។​ តែ​ក៏​មាន​មតិ​ផ្ទុយ​ខ្លះ​​ទៀត​ថា​មិន​ដូច​​សូម្បី​តែ​បន្តិច។

ស្រី​ស្អាត​ទាំង​ ៣ដួង​ដែល​ល្បី​មាន​មុខ​មាត់​ស្រដៀងSelena Gomez រួម​មាន៖

១/តារា​សម្ដែង​សិច​ស៊ី​ដើម​ទ្រូង​ទ្រលុកទ្រលន់​ ព្រីម លីហ្សា កាល​ពី​​ខែកញ្ញា ឆ្នាំ​២០១៦​ កន្លង​ទៅ​ត្រូវ​បាន​​​វិប​សាយ​​​មួយ​ចុះ​ផ្សាយ​ថា នាង​មាន​ទម្រង់​មុខ​ស្រដៀង Selena Gomez ខ្លាំង​ណាស់។ ព័ត៌មាន​នេះ​ត្រូវ​បាន​សាមី​ខ្លួន​​​មិន​សប្បាយ​ចិត្ត ដែល​គ្រប់​គ្នា​មាន​ការ​យល់​ច្រឡំ​ និង​បន្ទោស​បង្អាប់​រឿង​នាង​យក​ខ្លួន​ទៅ​ប្រដូច​នឹង​តារា​បរទេស Selena Gomez។ ​​​

២/ កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ​តារា​សម្ដែង ម៉ាក សែនសូនីតា ហៅ​តូតា ត្រូវ​បាន​​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ថា នាង ​គឺ​ជា​កូន​ខ្មែរ​សុទ្ធ​សាធ​ តែ​មាន​ទម្រង់​មុខ​ស្រស់​ស្អាត​ ដូច Selena Gomez ។

៣/ បើ​និយាយ​ពី​ពិធី​ការិនី​ និង​ចម្រៀង​ សុភ័ក្រ្ដ កុសុម៉ា វិញ​​​​កាល​ពី​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​សារព័ត៌មាន​មួយ​ចេញ​ផ្សាយ​ថា នាង មាន​​មុខ​មាត់​ដូច​អតីត​គូស្នេហ៍​ Justin Bieber  ខ្លាំង​ណាស់។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​​នាង ទប់​សំណើច​មិន​បាន​ ដោយ​មិន​នឹក​ស្មាន​ថា ខ្លួន​មាន​សម្រស់​​ និង​មុខ​មាត់​ស្រដៀង​ទៅ​នឹង​តារា​​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​នោះ​ទេ៕

អត្ថបទ៖ ឆុង ស៊ីណាន