កុំព្យូទ័រ Gaming ម៉ូឌែល Razer Balde 15 តម្លៃ ១ ៥៩៩ ដុល្លារ តើ​មាន​អ្វី​ពិសេស​ខ្លះ?

  • 2018-10-11 11:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលង​មិន​ដល់ ៦ ខែ​ក្រុមហ៊ុន Razer បាន​បន្ត​អភិវឌ្ឍ​នូវ​កុំព្យូទ័រ​យួរ​ដៃ​ជំនាន់​ថ្មី​មួយ​ម៉ូឌែល​ទៀត​ឲ្យ​ឈ្មោះ Balde 15 Dual Storage។ ចំណុច​រសើប​នៃ Gaming Laptop សេរ៊ី​ក្រោយ​នេះ​មាន​បំពាក់​នូវ Drive ចំនួន​ពីរ មាន​មួយ​ជា SSD សម្រាប់​បង្កើន​ល្បឿន និង Hard Drive ធម្មតា​មួយ​ផ្សេង​ទៀត​ធ្វើ​ជា​អង្គ​ផ្ទុក។

រូបតំណាង Razer Blade 15 Dual Storage

រចនា​រូបរាង​ដ៏​ទាក់ទាញ ​ប្រើប្រាស់​ក្តារ​ចុច​ភ្លើង Single-Zone RGB Chroma អម​ទំហំ​អេក្រង់​ **១៥,៦ អ៊ីញ​** ជាប់​ឈ្មោះ​ជា​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម​តួ​ខ្លួន​តូច​បំផុត​ជាមួយ​អង្គ​ផ្ទុក​ភ្លោះ។ បន្ថែម​ពី​នេះ​ក៏​មាន​ទម្ងន់​ស្រាល​ត្រឹម **២,០៣ គីឡូក្រាម** មាន​ថាមពល​ថ្ម​កាន់​ដល់ ៦ ម៉ោង ​ប្រើ​អង្គ​គណនា **Intel Core i7 ជំនាន់​ទី ៨** បន្សំ RAM 16GB និង​កម្រិត​បង្ហាញ​អេក្រង់ Full HD 60Hz។

រូបតំណាង Razer Blade 15Mercury White Edition

បើក​លក់​ចាប់​ពី​ថ្ងៃ​ទី ១០ ​តុលា​នេះ​ត​ទៅ​ជាមួយ​តម្លៃ ១ ៥៩៩ ដុល្លារ​ សម្រាប់​ជម្រើស​អង្គ​ផ្ទុក 128GB SSD | 1TB HDD ប៉ុន្តែ​សម្រាប់​អ្នក​ចង់​បាន​ជំនាន់​ចាស់ Blade 15 ធម្មតា បើ​ចាំ​បាន​សូម​ធ្វើ​ការ​រង់ចាំ ព្រោះ Razer ក៏​មាន​គម្រោង​ចេញ​លក់​ប្រភេទ​ពណ៌ Mercury White Edition នា​ចុង​ឆ្នាំ​នេះ​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Mashable   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី