ទីតាំងមង្គលការ Priyanka និង​ Nick Jonas ជាប្រាសាទសម្រាប់សែរាជវង្ស តើ​ខាង​ក្នុង​អស្ចារ្យយ៉ាងណា?

  • 2018-11-28 03:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​មង្គល​ដ៏​សែន​មានន័យ​ក្នុង​ជីវិត​របស់​តារា​ប្រុសស្រី​ ២​ប្រទេស​ Nick Jonas និង​ Priyanka Chopra កាន់​តែ​ខិតជិត​មក​ដល់​ហើយ ហើយ​អ្នក​គាំទ្រ​ក៏​ទន្ទឹង​រង់ចាំ​ពិធី​អស្ចារ្យ​នេះ​ដែរ។

​ជាក់ស្ដែង​ ពិធី​ជប់លៀង​មុន​រៀបការ​ក៏​ចាប់​ផ្ដើម​ដែរ ហើយ​សាធារណជន​ក៏​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ម​ក​លើ​គូស្នេហ៍​ទាំង​ ២​នេះ​ ពិសេស​នៅពេល​ពួកគេ​មកកាន់​ប្រាសាទ​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ឥណ្ឌា ដើម្បី​ប្រារព្ធ​ពិធី​រៀបអាពាហ៍ពិពាហ៍​ជា​ផ្លូវការ។

មនុស្ស​មិន​តិច​ទេ​ ពិតជា​ចង់​ឃើញ​ទីកន្លែង​ប្រារព្ធ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ គឺ​ប្រាសាទ​ Taj Umaid Bhawan ដែល​ស្ថិត​នៅ​ទីក្រុង​ Jodhpur ប្រទេស​ឥណ្ឌា។ មុន​ថ្ងៃ​ពិសេស​មក​ដល់​ សូម​នាំអារម្មណ៍​គ្រប់គ្នា​ មក​ទស្សនា​ទិដ្ឋភាព​នៃ​បរិវេណ​មង្គលការ​នេះ។ ទស្សនា​ដូចតទៅ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម