នាយក​ប្រតិបត្តិ Canon ថា​ទីផ្សារ​កាមេរ៉ា​នឹង​រួម​តូច​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ ២០២១​ ដោយសារ​ស្មាតហ្វូន​

  • 2019-01-31 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​នាពេលបច្ចុប្បន្ន ត្រូវបាន​បំពាក់​ដោយកាមេរ៉ា​សមត្ថភាព​ខ្ពស់ ចាប់​យក​ទិដ្ឋភាព​ច្បាស់​ល្អ មាន​ពណ៌ និង​ពន្លឺ​គ្រប់គ្រាន់ មិន​ចាញ់​កាមេរ៉ា​អាជីព​នោះ​ទេ​។  

លោក Fujio Mitarai ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Canon លើក​ឡើង​ថា​ ទីផ្សារកាមេរ៉ា​ឌីជីថល​នឹង​​ថយ​ចុះ ហើយ​នៅឆ្នាំ ២០២១ នឹង​ឈាន​ដល់​ចំណុច​ទាប​បំផុត ដែល​បង្រួម​ស្ទើរ​តែ ៥០%។

លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន​កាមេរ៉ា​ជាច្រើន​ កំពុង​ផ្លាស់ប្ដូរ​ទៅ​ជា​កាមេរ៉ា​ប្រភេទ Mirrorless Full Frame ប៉ុន្តែ​នេះ​បាន​ត្រឹម​ជំនួស​កន្លែង​កាមេរ៉ា DSLRs ប៉ុណ្ណោះ មិន​បាន​ពង្រីក​ទីផ្សារ និង​ទាក់ទាញ​អ្នក​ប្រើប្រាស់​កាមេរ៉ា​ឌីជីថល​ថ្មី​នោះ​ទេ​។ 

ក្នុង​ការ​ព្យាយាម​ទូទាត់​សង​សម្រាប់​ការ​ធ្លាក់​ចុះ​ទីផ្សារ​នា​ពេល​មុខ ក្រុមហ៊ុន Canon គ្រោង​នឹង​ផ្ដោត​បន្ថែម​លើ​ផ្នែក​ជាច្រើន ដូចជា​ការ​ឃ្លាំ​មើល និង​ការ​ថែទាំ​សុខភាព​។ 

ស្មាតហ្វូន​មាន​សមត្ថភាព​ច្រើន បូក​រួម​ទាំង​ការ​ផ្ដិត​យក​រូបភាព ប៉ុន្តែ​អ្នក​ថត​រូប​អាជីព​ជាច្រើន នៅ​តែ​ជ្រើសរើស​យក​កាមេរ៉ា​ឌីជីថល​កម្រិត​ចុងក្រោយ ព្រោះ​មាន Sensor ធំ និង​មុខងារ​សម្បូរ​បែប​ផ្ដោត​លើ​រូបភាព​តែ​ម្តង​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ techspot   ប្រែ​សម្រួល៖ ប៊ុនធឿន