តារាម៉ូដែល Cosplay ជប៉ុនពីររូបសរសើរថាកម្ពុជាស្អាតនិងចង់មកថតដើរម៉ូដនៅទីនេះ
- 2019-02-13 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាម៉ូដែល Cosplay ជប៉ុនពីររូបសរសើរថាកម្ពុជាស្អាតនិងចង់មកថតដើរម៉ូដនៅទីនេះ
ចន្លោះមិនឃើញ
ថ្មីៗនេះ Sabay មានឱកាសបានជួបជាមួយតារាម៉ូដែលមកពីជប៉ុន២រូប Minami Kaede និង Kurea ដែលមកប្រទេសកម្ពុជាតាមរយៈគម្រោងស្ម័គ្រចិត្តមួយ ហើយក៏បានជជែកគ្នាខ្លះៗពីការងារនេះនិងអាជីពជាម៉ូដែលរបស់អ្នកទាំងពីរ។
ខណៈពេលអ្នកទាំងពីរអង្គុយជជែកគ្នាជាមួយ Sabay, Minami និង Kurea បានបញ្ជាក់ថាពួកគេគឺជាតារាម៉ូដែលបែប Fashion តាមដងផ្លូវនិង Cosplay ដែលតែងតែបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សេងៗ ពេលខ្លះក៏បានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ផងដែរ។ ក្នុងកម្មវិធីទាំងនោះគឺមានរាប់បញ្ចូលទាំង ការបង្ហាញខ្លួននៅទីតាំង ព្រមទាំងការថតរូបនិងវីដេអូផងដែរ។
ដោយសារតែអ្នកទាំងពីរជាម៉ូដែលស្រាប់ ពេលត្រូវបានសាកសួរអំពីវិស័យនេះនៅកម្ពុជា Kurea បានឆ្លើយតបថា ដោយសារតែនេះគឺជាលើកទី១មកដល់ប្រទេសកម្ពុជា ដូច្នេះខ្លួនមិនសូវដឹងពីម៉ូដែលនៅកម្ពុជាប៉ុន្មានទេ ប៉ុន្តែសរសើរថាបណ្ដាតារាម៉ូដែលក្នុងស្រុកដែលនាងបានប្រទះឃើញគឺមានសម្រស់ស្អាតមិនចាញ់ជប៉ុននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះ Minamiវិញបានប្រាប់ Sabay ថា ប្រទេសកម្ពុជាសម្បូរទៅដោយទស្សនីយភាពស្អាតៗមិនថាជានៅទីក្រុងឬ តាមខេត្តឬសមុទ្រនោះទេ។ តារារូបនេះបន្ថែមថាបើសិនជាអាចនាងចង់ថតជាលក្ខណៈតែងខ្លួន Cosplay ហើយដើរថតតាមផ្លូវដឿងហែមនិងនៅតាមឆ្នេរសមុទ្រជាដើម។
គូសបញ្ជាក់ថាតារាទាំងពីរ ធ្វើដំណើរមកដល់កម្ពុជាលើកនេះគឺមកជាមួយគម្រោងស្ម័គ្រចិត្តមួយ ដើម្បីមកមើលការសាងសង់សាលារៀននៅខេត្តបាត់ដំបង និងទៅមើលសកម្មភាពដោះមីនរបស់ CMAK ផងដែរ។ តាមរយៈដំណើរស័្មគ្រចិត្តនេះ Minami និង Kurea បានបង្ហាញអារម្មណ៍ស្រលាញ់កម្ពុជាជាច្រើនដោយសរសើរថាមានម្ហូបឆ្ងាញ់ និងមានទិដ្ឋភាពថ្ងៃលិចស្រស់ស្អាត។
បើចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖