Suho ក្លាយជាប្រធានបទក្ដៅពេញ​ឥណ្ឌា ក្រោយ​កូនស្រីកំពូលតារាឥណ្ឌាប្រកាសចង់ទាក់ទង

  • 2019-02-20 02:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ព័ត៌មាន​កក្រើក​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​ចម្រៀង​ EXO ជាពិសេស​ Suho តែម្ដង​ ក្រោយ​កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​បូលីវូដ​ Shah Rukh Khan បង្ហោះ​លើ​ Instagram ថា​ចង់​ទាក់ទង​ជាមួយ។

តារា​ចម្រៀង​ Suho មេក្រុម EXO បាន​ក្លាយជា​ប្រធានបទ​លើ​ទំព័រសារព័ត៌មាន​ក្នុង​ប្រទេស​ឥណ្ឌា​ឥតដាច់​ បន្ទាប់​ពី​កូន​ស្រី​របស់​តារា​ជើងចាស់​ប្រចាំ​ប្រទេស​ឥណ្ឌា​ Shah Rukh Khan មាន​ឈ្មោះ​ថា​ Suhana Khan បង្ហើប​លើ​គណនី​ Instagram ថា​បង្ហាញ​កិច្ចសន្ទនា​តាម​រយៈ​ Chat ជាមួយ​នឹង​មិត្តភ័ក្តិ​របស់​នាង និង​អ្នក​គាំទ្រ។

ក្នុង​ Chat នោះ​ នាង​ត្រូវ​គេសួរ​ថា​ «តើ​តារា​ប្រុស​រូបណា​ដែល​នាង​ចង់ទាក់ទង​ជាមួយ?» ឆ្លើយ​តប​ទៅ​វិញ Suhana បាន​បង្ហោះ​រូប​របស់​ Suho ពី​អាល់ប៊ុម​ "Love Shot” និង​សរសេរ​ភ្ជាប់​ថា​ «គាត់»។

តាម​រយៈ​ចម្លើយសារភាព​ខ្លីៗ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​នាំគ្នា​ចុះ​ផ្សាយ​ព្រោងព្រាត រហូត​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ពេញ​ប្រទេស​ឥណ្ឌា​ទាំង​តាម​ប្រព័ន្ធ​អនឡាញ និង​ទូរទស្សន៍​នា​ពេល​នេះ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម