កក្រើកហើយ! ភ្នំពេញ​ក្រោន​ទទួល​បឹងកេត​​ បើកឆាកសប្តាហ៍ទី១

  • 2019-03-15 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​​លីគ​បាល់ទាត់​កម្ពុជា​រដូវ​កាល​២០១៩​នឹង​ចាប់​ផ្តើម​​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ​ហើយ​ដែល​មាន​ក្រុម​ទាំង​អស់​១៤​​ចូល​រួម​ប្រកួត។ សម្រាប់​សប្តាហ៍​ទី​១​​​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​​មាន​​៣​គូ​ និង​ថ្ងៃ​អាទិត្យ​មាន​៤​គូ។

រូបភាព ភ្នំពេញ​ក្រោន​ប្រកួត​នឹង​បឹងកេត​កាល​ពី​ឆ្នាំ២០១៨

គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​សម្រាប់​សប្តាហ៍​បើក​ឆាក​នេះ​ ក្រុម​​ភ្នំពេញ​ក្រោន​ត្រូវ​​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​​ល្បី​ឈ្មោះ​បឹងកេត​នៅ​វេលា​ម៉ោង​៦​ល្ងាច។ ជំនួប​​នេះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​ នឹង​មាន​អ្នក​គាំទ្រ​ច្រើន​ចូល​រួម​ទស្សនា​ និង​លើក​ទឹក​ចិត្ត។

ថ្ងៃ​សៅរ៍​​ ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៩​

  • អគ្គិសនី​កម្ពុជា​ vs ខេត្ត​កំពង់ចាម​ ៖ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ ម៉ោង​៣:៣០​នាទី​រសៀល​
  • ភ្នំពេញ​ក្រោន​ vs បឹងកេត​ ៖ នៅ​កីឡដ្ឋាន​ RSN ម៉ោង​ ៦​ល្ងាច​
  • គីរីវង់សុខ​សែន​ជ័យ​ vs យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ ៖ នៅ​កីឡដ្ឋាន​សុខ​សែន​ជ័យ​ ម៉ោង​ ៣:៣០​នាទី​រសៀល

ថ្ងៃ​អាទិត្យ​ ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៩​

  • អាស៊ី​អឺរ៉ុប​ vs ណាហ្គាវើល​ ៖ នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​ស្ពតផាក​ ម៉ោង​​ ៣:៣០​នាទី​រសៀល​​
  • វិសាខា​ vs សូលទីលូអង្គរ​​ ៖ នៅ​កីឡដ្ឋាន​វិសាខា​ ម៉ោង​​៣:៣០​នាទី​រសៀល​
  • ព្រះ​ខ័នរាជ​ស្វាយរៀង​ vs ប៉ូលិស​ ៖ នៅ​កីឡដ្ឋាន​ស្វាយរៀង​ ម៉ោង​៦​ល្ងាច​
  • ក្រសួង​ការពារ​ជាតិ​ vs អង្គរ​ថាយហ្គ័រ​ ៖ នៅ​ស្តាត​ចាស់​ ម៉ោង​៦​ល្ងាច

នេះ​កម្មវិធី​ប្រកួត​លីគ​កម្ពុជា២០១៩​ជើង​ទី​១ Cambodian League 2019​

អត្ថបទ៖ ជាន ចាន់រ៉ា