ល្ងាច​នេះ​ ណាហ្គា​ប៉ះក្រុមមិនដែលចាញ់ Tampines Rovers ពូល F

  • 2019-04-01 23:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ AFC Cup 2019 វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​​ឈាន​ដល់​​ការ​ប្រកួត​ទី​៣​ហើយ​ដោយ​​ក្រុម​ជើង​ឯក​លីគ​កម្ពុជា​ ណាហ្គាវើល​ ទទួល​ភ្ញៀវ​មក​ពី​សិង្ហបុរី​ Tampines Rovers វេលា​ម៉ោង​៥​ល្ងាច​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​។

វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ F នេះ​ បឹងកេត​​កំពុង​ឈរ​លេខ​៣​​​ បន្ទាប់​ពី​ទទួល​បាន​៣​ពិន្ទុ​​តាម​រយៈ​ការ​ប្រកួត​ឈ្នះ​១​ និង​ចាញ់​១។ ប្រកួត​ទី​១​ ណាហ្គាវើល​បាន​ចាញ់​ក្រុម​ខ្លាំង​របស់​វៀតណាម​ Ha Noi ដោយ​លទ្ធផល​ ០-១០ ប៉ុន្តែ​រក​បាន​​៣​ពិន្ទុ​ការ​ប្រកួត​លើក​ទី​២​​​ដែល​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា​ Yangon United ដោយ​លទ្ធផល​ ២-១ នៅ​ទឹក​ដី​ពហុកីឡដ្ឋាន​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ចំពោះ​ក្រុម​ខ្លាំង​របស់​សិង្ហបុរី​ Tampines Rovers មិន​ទាន់​ស្គាល់​​បរាជ័យ​ឡើយ​​គឺ​ឈ្នះ​១​ និង​ស្មើ​១។ ប្រកួត​លើក​ទី​១​ ឈ្នះ​ Yangon United ដោយ​លទ្ធផល​ ៣-១ និង​ប្រកួត​លើក​ទី​២​​ស្មើ​ក្រុម​កំពូល​តារាង Ha Nai​ ដោយ​លទ្ធផល​ ១-១ ដើម្បី​មាន​៤​ពិន្ទុ​ស្ថិត​នៅ​លំដាប់​ទី​១។

នៅ​ពូល​ជា​មួយ​គ្នា​នេះ​ ក្រុម​ខ្លាំង​កំពូល​តារាង​របស់​វៀតណាម​ Ha Nai ត្រូវ​​បើក​ទ្វារ​កីឡដ្ឋាន​ Hang Day ដើម្បី​​ស្វាគមន៍​ក្រុម​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​ Yangon United។ នេះ​ជា​ឱកាស​ដែល​​ក្រុម​របស់​វៀតណាម​បន្ត​ឈរ​លើ​កំពូល​តារាង។

ការ​ប្រកួត​ល្ងាច​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ សំបុត្រ​ចូល​ទស្សនា​​មាន​តម្លៃ​៥​ពាន់​រៀន​ ខណៈ​ការ​ប្រកួត​លើក​ទី​១​នៅ​ទឹក​ដី​កម្ពុជា​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​​តែ​​៣៤២​នាក់​ប៉ុណ្ណោះ។ ដូច្នេះ​សូម​បង​ប្អូន​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​​ក្រុម​តំណាង​កម្ពុជា៕

តារាង​ពិន្ទុ​ពូល F

អត្ថបទ៖ ជាន ចាន់រ៉ា