ឃើញ​គេ​ល្បី​ ពេជ្រ សោភា ចាប់ដៃគូ ឆេង ប្រសិទ្ធិ ថ្ងៃ​មុន​ឥឡូវ​ចេញ Full MV ហើយ

  • 2019-04-03 09:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​បទ​ "ញ៉ាំ​ញ៉ាំ" ​របស់​ ពេជ្រ សោភា ​ជាមួយ​ប្អូន​ប្រុស ឆេង ប្រសិទ្ធ អតីត​បេក្ខជន​កម្មវិធី​ប្រកួត​ច​ម្រៀ​ង​កុមារ ចេញ Full Version ។

ក្នុង​MV របស់​បទ "ញ៉ាំ​ញ៉ាំ" ដែល​ជា​ផលិតផលដុំ​ស៊ុប​ខ្នរ​រសជាតិ​សាច់ជ្រូក​នោះ​ ច្រៀង​ដោយ​តា​រាច​ម្រៀ​ង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ និង​ពូកែ​កំ​ប្លែង​ក្រមិចក្រមើម ពេជ្រ សោភា​ នេះ​ក៏​មានជា​វត្ដ​មាន​របស់​ប្អូន​ប្រុស ឆេង ប្រសិទ្ធ​ ដែល​បាន​បញ្ចេញ​ក្បាច់​រាំ​រួម​គ្នា​យ៉ាង cute គួរ​ឲ​ស្រលាញ់​ទាំង​ពីរនាក់ ទៅតាម​ចង្វាក់ភ្លេង​ដ៏​ពីរោះ​ និង​គួរឲ្យចង់​រាំ​តាម​។

ក្រៅពី​ក្បាច់​រាំ​ដ៏​សប្បាយរីករាយ បទ "ញ៉ាំ​ញ៉ាំ" នេះ​រ៉ាយរ៉ាប់​ពី​មុខម្ហូប​ឆ្ងាញ់ៗ​ដូចជា​សម្ល​រ​ស្ងោរ​ល្ពៅ ស្ងោរ​ត្រលាច ស្ងោរ​ម្រះ ស្ងោរ​ស្ពៃ​ជាច្រើន​មុខ ព្រម​ទាំង​បរិយាកាស​រីករាយ​ជុំគ្នាដ៏​កក់ក្ដៅ​និង​មាន​សុភម​ង្គ​ល​បែប​គ្រួសារ​រាល់ពេល​ទទួលទាន​អាហារ​ ​ដែល​ចម្អិន​ជាមួយនឹង​ដុំ​ស៊ុប​ខ្នរ​រសជាតិ​សាច់ជ្រូក ហើយ​ដែល​គ្រាន់តែ​ស្ដាប់​ហើយ​កូរពោះ​ឃ្លាន​ចង់​ញ៉ាំៗ​ដែរ​តែម្ដង​។​

ពេជ្រ សោភា ​គឺជា​តារា​តំណាង​ផលិតផល​គ្រឿង​ផ្សំ​ខ្នរ​ដែល​ជា​ប្រ៊េ​ន​អន្តរជាតិ ល្បីល្បាញ​ទូទាំង​ពិ​ភព​លោក ហើយ​ដែល​ក៏​ជា​គ្រឿង​ផ្សំដ៏​ចាំបាច់​មួយ​សម្រាប់​ស្ដ្រី​មេផ្ទះ​គ្រប់​រូប ជួយ​ឲ្យ​គ្រប់​មុខម្ហូ​បកាន់តែ​ឈ្ងុយឆ្ងាញ់​មាន​ជាតិ​នេះ ក៏​បាន​ចូល​រួម​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្នរ​ជាមួយ​ប្អូន​ប្រុស ឆេង ប្រសិទ្ធ និង ចាន់ កញ្ញា​ អតីត​បេក្ខជន Top 4 នៅក្នុង​កម្ម​វី​ធី​ប្រកួត​ធ្វើ​ម្ហូប​ដ៏​ល្បីល្បាញ​មួយ​ផងដែរ​ដែល​នឹង​ចាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ​។

តាមដានFull version នៅ​ខាងក្រោម​នេះ​នឹង​រង់ចាំ​ទស្សនា​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​នឹង​ចាក់​បញ្ចាំង​តាម​ទូរ​ទស្សន៍​ទូទាំង​ប្រទេស​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម