ប្រាសាទលិង្គ មានអត្ថន័យដូចម្ដេច?
- 2019-04-19 07:28:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទលិង្គ មានអត្ថន័យដូចម្ដេច?
ចន្លោះមិនឃើញ
ប្រាសាទលិង្គមានទីតាំងស្ថិតនៅក្នុង ភូមិកោះកេរ្តិ៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ហើយប្រសិនបើរាប់ពីភ្នំពេញវិញ ចម្ងាយប្រមាណជា ៤៦០គីឡូម៉ែត្រ។
ប្រាសាទលិង្គ គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទតូចៗជាច្រើន ដែលនៅព័ទ្ធជុំវិញប្រាង្គប្រាសាទក្នុងអតីតរាជធានីកោះកេរ ដែលបុព្វបុរសដូនតាខែ្មរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សទី១០ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដែលក្នុងនោះមានអាទិទេពដូចជា ព្រះឥសូរ ព្រះវិស្ណុ ព្រះព្រហ្ម ជាដើម រហូតដល់ពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមប្រភពគេហទំព័រ វីគីភីឌា។
ប្រភពដដែលបានសរសេរទៀតថា ប្រជាពលរដ្ឋនៅទីតំបន់នោះនៅតែធ្វើការគោរពបូជាជារៀងរហូតមក ហើយបច្ចុប្បន្នទីតំបន់នោះបានក្លាយទៅជារមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។