Szczesny បកស្រាយ​យ៉ាង​ក្បោះក្បាយ​ថា គេ​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​លើ​លោក និង​ក្នុង​ប្រវត្តិសាស្ត្រ

  • 2019-09-06 11:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ប៉ូឡូញ​កីឡាករ Wojciech Szczesny បាន​និយាយ​ប្រាប់​ Przeglad Spotowy បែប​កំប្លែង​ថា រូប​គេ​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​លើ​លោក ហើយ​ថែម​ទាំង​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " កាល​ពី​នៅ Roma ខ្ញុំ​បាន​ធ្វើ​ឲ្យ Alisson អង្គុយ​លើ​កៅអី​បម្រុង ហើយ​ឥលូវ​គេ​លេង​នៅ Liverpool ហើយ​ក្លាយ​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​លើ​លោក​ក្នុង​ពេល​បច្ចុប្បន្ន។ ចំណែក​ឯ​នៅ Juventus ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​រូប​គឺ Buffon អង្គុយ​លើ​បង់ " ។

Szczesny បាន​បន្ត​ថា៖ " សរុប​សេចក្ដី​មក ខ្ញុំ​ប្រហែល​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ក្នុង​ពិភពលោក​នៅ​ពេល​នេះ ហើយ​ថែម​ទាំង​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ " ។

យ៉ាងណាមិញ កីឡាករ​រូប​នេះ​ក៏​បាន​និយាយ​ថា គេ​និយាយ​លេង​ទេ គេ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ Buffon បាន​ត្រលប់​មក​ Juventus វិញ ដែល​ធ្វើ​ឲ្យ​មាន​ឱកាស​រៀនសូត្រ​ពី​កីឡាករ​ចាស់​វស្សា​រូប​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម