៦ ក្លឹបដែលមិនទាន់ស្គាល់ជាតិចាញ់ ក្នុង UCL រដូវកាលនេះ
- 2019-11-14 12:23:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ក្លឹបដែលមិនទាន់ស្គាល់ជាតិចាញ់ ក្នុង UCL រដូវកាលនេះ
ចន្លោះមិនឃើញ
ក្រោយកម្មវិធីបាល់ទាត់កំពូលអឺរ៉ុបរដូវកាលនេះចាប់ផ្ដើមបាន ៤ ប្រកួតរួចមក មាន ៦ ក្លឹបដែលមិនទាន់ស្គាល់ជាតិចាញ់នៅឡើយ។
ក្លឹបទាំងនោះរួមមាន ក្លឹបបារាំង PSG ក្លឹបអាល្លឺម៉ង់ Bayern Munich ក្លឹបអង់គ្លេស Manchester City ក្លឹបអេស្ប៉ាញ Barcelona ក្លឹបអ៊ីតាលី Juventus និង Napoli។
ក្លឹប PSG និងក្លឹប Bayern Munichបានឈ្នះប្រកួតទាំងអស់ ក្នុងកម្មវិធី Champions League គិតមកទល់ពេលនេះ។ ក្លឹប Manchester City និងក្លឹប Juventus វិញ បានឈ្នះចំនួន ៣លើក ហើយស្មើ ១ ប្រកួត។ ឯក្លឹបអ៊ីតាលី Napoli និងក្លឹបអេស្ប៉ាញ Barcelona បានឈ្នះ ២ដង និងស្មើ ២លើក៕