សញ្ញាដំបូងៗ ៥ បញ្ជាក់ថាអ្នកកំពុងឈានទៅមានជំងឺរលាកសន្លាក់

  • 2021-03-01 02:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​​រលាក​សន្លាក់​មាន​ច្រើន​ប្រភេទ ហើយ​វា​មាន​សញ្ញា​ផ្សេង​ៗ​ពី​គ្នា​ទៅ​តាម​រូបរាង​​ និង​សុខភាព​របស់​មនុស្ស​ម្នាក់ៗ។ រោគសញ្ញា​ដែល​គួរ​ឱ្យ​កត់សម្គាល់​​នៃ​បញ្ហា​រលាកសន្លាក់​ ​មាន​ដូចជា ៖

  • មាន​អារម្មណ៍​ឈឺចាប់​ម្ដងម្កាល​លើ​សន្លាក់ តែ​ពេល​យូរ​ៗ​ទៅ​មាន​ភាព​ឈឺចាប់​ញឹកញាប់
  • មាន​អាការៈ ​ឈឺ​ចាប់​ហើម និង​រឹង​ក្នុង​សន្លាក់​​មួយ​ ឬ​ច្រើន
  • ក្ដៅខ្លួន ស្រក​ទម្ងន់ អស់កម្លាំង និង​ខ្វះឈាម
  • ឈឺ​ចាប់​នៅ​លើ​សន្លាក់ រៀងរាល់​ព្រឹក
  • មាន​សញ្ញា​ហើម និង​ឈឺ​​ចាប់​នៅ​ជុំវិញ​សន្លាក់ ។​

នៅ​ពេល​អ្នក​ឡើង​ទម្ងន់​ហួស បញ្ហារ​លាក​សន្លាក់​អាច​នឹង​មាន​ ហើយ​សញ្ញា​ទាំងនោះ​មាន​ដូចជា​ឈឺ​ចាប់​នៅ​ត្រង់ ៖

  • ត្រគាក
  • ជង្គង់
  • ឆ្អឹងខ្នង ​ផ្នែក​ខាងក្រោម
  • កញ្ចឹង​ក
  • ម្រាមដៃ
  • ម្រាមជើង ។

ដូច្នេះ​ហើយ​ប្រសិន​បើ​លោក​អ្នក​ កំពុង​មាន​សញ្ញា និង​បញ្ហា​ទាំង​នេះ​គួរតែ​ទៅ​ពិនិត្យ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឯកទេស​ជា​បន្ទាន់។ ជាង​នេះ​ទៅទៀត អ្នក​គួរ​មាន​វិធានការ​កែតម្រូវ​ទម្លាប់​រស់​នៅថ្មី គឺ​រស់​នៅ​ហូបចុក​ដោយ​ប្រុងប្រយ័ត្ន។ វិធីសាស្ត្រ ទាំង​​​​ ​​៦​​​​ ខាងក្រោមនេះអាចជួយឱ្យអាការៈនៃជំងឺធូរស្បើយបាន ៖

១. បញ្ឈប់​ការ​ជក់បារី

កត្តា​ហានិភ័យ​​នៃ​អ្នក​ជក់​បារី ១,៣ ទៅ ២,៤ដង បណ្ដាល​ឱ្យ​ប្រឈមមុខ​នឹង​ជំងឺ​រលាក​សន្លាក់។ ប្រសិន​បើ​អ្នក​ជា​អ្នក​ជក់​បារី សូម​បញ្ឈប់​ទៅ បើ​​ផ្ដាច់​បាន​នឹង​មាន​អាការៈ​ធូរ​ស្បើយ​។

  ២. សម្រក​ទម្ងន់

ឡើង​ទម្ងន់​ហួស​កំណត់ ជា​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ទាំង​សុខភាព និង​រាងកាយ។ ខ្លួន​ប្រាណ​ធ្ងន់​ពេក ធ្វើ​ឱ្យ​មាន​បញ្ហា​រលាក​សន្លាក់។

៣.​ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់

បើ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ត្រូវ​តែ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ តែ​គួរ​តែ​លេប​តាម​វេជ្ជបញ្ជា​ពេទ្យ​ត្រឹមត្រូវ។

៤. ប្រើ​ក្រណាត់​សើមក្តៅឧណ្ហៗ

ប្រើ​ក្រណាត់​សើម​ក្ដៅ​ឧណ្ហៗ​ មក​រុំ​លើ​កន្លែង​រលាក​សន្លាក់ បន្ទាប់មក​ម៉ាស្សា​តិចៗ។ វិធី​ព្យាបាល​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​សភាព​ធូរស្បើយ។

៥. របបអាហារ

បរិភោគ​អាហារ​ ដែល​ល្អចំពោះសុខភាព​ដូចជា បន្លែ​ ផ្លែឈើ និង​ហូប​ចុក​មាន​អនាម័យ។

៦. ចាក់​ម្ជុល​វិទ្យាសាស្ត្រ

ការ​ព្យាបាល​តាម​បែប​បុរាណ ដែល​ចាក់​ម្ជុល​ស្ដើង​ៗ នៅ​លើ​ដង​ខ្លួន។ ទាំង​នេះ​ត្រូវ​គេ​សន្មត​ថា​ធ្វើ​ឱ្យ​មាន​កម្លាំង​ឡើង​វិញ។ ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ គឺ​ជា​ការ​ព្យាបាល​បន្ថែម ហើយ​ត្រូវ​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​សម្រាប់​ការ​ព្យាបាល​ជាង ១០០ លក្ខខណ្ឌ​ផ្សេង​ៗ​គ្នា។

អត្ថបទដកស្រង់ចេញពី៖  

ប្រភព៖ webmd | healthline | medicalnewstoday   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី