ទំនេរ​ពី​បាល់ទាត់​ Mourinho ដើរ​ទិញ​របស់​របរ​ជូន​មនុស្ស​ចាស់​ជរា

  • 2020-03-24 10:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពាក់​ម៉ាស​និង​ស្រោម​ដៃ​ទៅ​ទិញ​របស់​របរ​និង​ចំណី​ចាំបាច់​មួយ​ចំនួន​ដោយ​ផ្ទាល់​នៅ​ក្នុង​ផ្សារ​មួយ​នា​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​។

គោល​បំណង​ដែល​លោក​ Mourinho ទិញ​របស់​របរ​និង​ចំណី​អាហារ​ចាំ​បាច់​មួយ​ចំនួន​បែប​នេះ​ គឺ​ដើម្បី​ធ្វើ​ការ​បរិច្ចាគ​ដោយ​ផ្ទាល់​ទៅ​ឲ្យ​មណ្ឌល​ចាស់​ជរា​ដូច​ជា​ Age UK និង​ Love Your Doorstep។

ការ​បរិច្ចាគ​ទៅ​ដល់​មណ្ឌល​ចាស់​ជរា​ដោយ​ផ្ទាល់​នេះ​ គឺ​ដូច​ជា​ការ​ជួយ​ទៅ​ដល់​ចាស់ៗ​ដែល​គេ​តម្រូវ​ឲ្យ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ជៀស​វាង​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ដែល​កំពុង​រីករាល​ដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អង់គ្លេស​មាន​ការ​កើន​ឡើង​ជា​លំដាប់​ដោយ​ពេល​ថ្មីៗ​នេះ​កើន​រហូត​ទៅ​ដល់​ ៦,៦៥០​ករណី​និង មាន​ស្លាប់​រហូត​ទៅ​ដល់​ ៣៣៥​ករណី​ ទន្ទឹម​នឹង​នេះ​ក៏​បាន​ធ្វើឲ្យ​ការ​ប្រកួត​ Premier League ត្រូវ​លើក​ពេល​នៃ​ការ​ប្រកួត​រហូត​ដល់​ថ្ងៃ​ទី ៣០​ខែ​មេសា​ឆ្នាំ ២០២០​ខាង​មុខ​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី