ទាន់ហេតុការណ៍!៖ កូនស្រីតារាកំប្លែងនាយ ត្រដក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនរសៀលនេះ
- 2020-03-30 06:53:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាន់ហេតុការណ៍!៖ កូនស្រីតារាកំប្លែងនាយ ត្រដក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនរសៀលនេះ
ចន្លោះមិនឃើញ
តាមព័ត៌មានដែលបាន និងកំពុងធ្វើឲ្យមានការផ្អើលឆោឡោនៅរសៀលនេះ គឺកូនស្រីរបស់តារាកំប្លែងនាយ ត្រដក់ បានសម្លាប់ខ្លួនដោយចងកសម្លាប់ខ្លួន។
ហេតុការណ៍នេះ បើព័ត៌មានបឋមហេតុការណ៍នេះ បានកើតឡើងវេលាម៉ោងប្រមាណជា១រសៀលថ្ងៃទី ៣០ មីនា ២០២០ នៅក្នុងផ្ទះសំណាក់យីហោ "អាស៊ាន" ស្ថិតនៅតាមផ្លូវលេខ៤៧ ជិតគល់ស្ពានជ្រោយចង្វារ។ ជនរងគ្រោះ មិនទាន់ត្រូវបានគេស្គាល់ឈ្មោះទេ ប៉ុន្តែគេដឹងមានអាយុប្រមាណ ៣០ឆ្នាំ និងមានស្វាមី និងមានកូនហើយ។ ចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះ សមត្ថកិច្ច នៅមិនទាន់អាចដាក់ការសន្និដ្ឋានជាដំបូងបាននៅឡើយ។
ជុំវិញករណីនេះ នាយ ត្រដក់ ពេលនេះ លោកបាន និងកំពុងស្ថិតនៅក្នុងហេតុការណ៍...យ៉ាងណាលោកមិនទាន់អាចផ្ដល់បទសម្ភាសន៍ដល់ក្រុមសារព័ត៌មាននៅឡើយ ដោយសារកំពុងស្ថិតក្នុងវេលាសោកសង្រេងចំពោះការបាត់បង់កូនស្រី៕