ប្អូនប្រុសFan Bingbing ទម្លាយរឿងបងស្រីធ្លាប់​ប៉ា​ម៉ាក់​វ៉ៃដោយ​ស្មា​អាវ ព្រោះ​មាន​សង្សារ​ពី​ក្មេង

  • 2020-03-31 03:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​កម្សាន្ត​មួយ តារា​ចម្រៀង​ប្រុស​កំពុង​ឡើង​កូដ​ចិន Fan Cheng Cheng ប្អូន​ប្រុស​របស់ Fan Bingbing បាន​ទម្លាយ​ថា បង​ស្រី​ខ្លួន​ធ្លាប់​ត្រូវ​ម៉ែ​ឪ​វ៉ៃដោយ​សារ​ចេះ​មាន​ស្នេហា​ពី​ក្មេង។

តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​កំពុង​មាន​ប្រជាប្រិយភាព​ចិន Fan Cheng Cheng បាន​ចូល​រួម​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត Please Listen។ មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នេះ ប្រុស​ស្អាត​វ័យ​១៩​ឆ្នាំ បាន​ចែក​រំលែក​ពី​ការ​មាន​ស្នេហា​ពី​ក្មេង​របស់ កំពូល​តារា​សម្ដែង​ស្រី Fan Bingbing ដែល​ជា​បង​ស្រី​របស់​ខ្លួន។

តាម​នោះ​ដែរ នៅ​ពេល​ត្រូវ​ពិធីករ​សួរ​ថាលោក​មាន​ចែក​រំលែក​ជាមួយ​ប៉ាម៉ាក់​រឿង​មិត្ត​ស្រី​ឬ​អត់ លោក​បាន​ឆ្លើយ​ថា​អត់​ទេ។ បន្ទាប់​មក លោក​បាន​បន្ថែម​ថា មូលហេតុ​ដែល​លោក​មិន​ចែក​រំលែក​នោះ​គឺ​មក​ពី លោក​ធ្លាប់​ឃើញ​ឧទាហរណ៍​ជាក់​ស្ដែង​នៅ​ចំពោះ​មុខ ដូច​នេះ​លោក​ក៏​លាក់​រឿង​មនោសញ្ចេតនា​របស់​ខ្លួន​តែ​ម្ដង។

“បង​ស្រី​ខ្ញុំ កាល​ពី​ក្មេង ចេះ​មាន​ស្នេហា ក៏​ត្រូវ​ប៉ាម៉ាក់​វ៉ៃ។ កាល​ហ្នឹង​មាន​មនុស្ស​ប្រុស​ម្នាក់ តាម​ស្រលាញ់​គាត់ នៅ​ពេល​ពួក​គាត់​ដើរ​លេង​ជាមួយ​គ្នា ក៏​ត្រូវ​ប៉ា​ខ្ញូំ​ចាប់​បាន។ នៅ​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ តួ​រឿង ព្រះនាងយេយេ​ត្រូវ​ប៉ាម៉ាក់​យក​ស្មា​អាវ​មក​វ៉ៃ ដោយ​សារចេះ​មាន​ស្នេហា​ពី​ក្មេង​ពេក”។ ក្រោយ​ពេល​រឿង​របស់ Cheng Cheng ត្រូវ​បាន​ចែក​រំលែក​ មនុស្ស​ជា​ច្រើន​បាន​ទប់​សំណើច​មិន​បាន តែ​ក៏​មាន​មតិ​ច្រើន​លើក​ឡើង​ថា ប៉ាម៉ាក់​របស់​​បង​ប្អូន​ល្បី​ឈ្មោះ​នេះ តឹង​តែង​ចំពោះ​រឿង​មនោសញ្ចេតនា​របស់​កូន​ពេក​ហើយ៕

ប្រភព៖ Zing   ប្រែសម្រួល៖ Caramel