អ្នកប្រើកម្មវិធីវីដេអូខលមួយនេះ ប្រយ័ត្ន Hacker លួចយកលេខសម្ងាត់វីនដូ អត់ដឹងខ្លួន

  • 2020-04-02 06:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែមានតម្រូវការបន្ទាន់នៃកម្មវិធី ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាលក្ខណៈ Video Conferencing ក្នុងអំឡុងពេលនៃការរីករាលដាល មេរោគ កូវីដ-១៩ ក៏បានធ្វើឱ្យ Zoom ក្លាយជាកម្មវិធីមួយដែលទទួលការពេញនិយម ពីមនុស្សរាប់លាននាក់ក្នុងពេលតែ២ ឬ៣សប្ដាហ៍ចុងក្រោយនេះ បើទោះបីជាកម្មវិធីនេះបានបង្កើតឡើងមកជាង៩ឆ្នាំមកហើយក៏ដោយ។

ទោះបី Zoom គឺជាកម្មវិធីមួយដែលមានប្រជាប្រិយភាពសម្រាប់ Online Video Meeting ក៏ដោយ តែវាមិនមែនជាជម្រើសដ៏ល្អបំផុត សម្រាប់ផ្នែកឯកជនភាព (Privatecy) និង សន្តិសុខ (Security) នៅឡើយទេ ដូចជាកម្មវិធីនេះពុំមាន end-to-end encrypted ដូចកម្មវិធីគេផ្សេងៗទៀត ដែលអាចធ្វើឱ្យក្រុមហ៊ុនថតចម្លងវីដេអូរបស់លោកអ្នកបាន ប៉ុន្តែកំហុសដ៏ធំមួយទៀតនោះគឺ ជនអនាមិកអាចលួចយក លេខសម្ងាត់ វីនដូ តាមរយៈភាពចន្លោះប្រហោងក្នុងកម្មវិធីនេះ។ ភាពចន្លោះប្រហោងនេះដោយសារតែ Zoom ដំណើរការនៅលើប្រព័ន្ធដំណើការ Windows ដែលប្រើមុខងារ Remote UNC paths ហើយបំប្លែងនូវ URLs ទៅជា Hyperlinks សម្រាប់អ្នកទទួលនៅក្នុងសារ ជាលក្ខណៈផ្ទាល់ខ្លួន ឬជាក្នុងក្រុម។

ក្រុមអ្នកស្រាវជ្រាវបានផ្ដល់ព័ត៌មាននេះទៅក្រុមហ៊ុន Zoom ហើយ ប៉ុន្តែក្រុមហ៊ុនពុំទាន់បានធ្វើកំណែទម្រង់លើកម្មវិធីនេះទេ ដូច្នេះពួកគេក៏សំណូមពរឱ្យអ្នកប្រើប្រាស់ គួរប្រើកម្មវិធី Zoom តាមរយៈ Web Browser ជាជាងកម្មវីធីផ្ទាល់របស់ Zoom សម្រាប់វីនដូ ឬក៏ប្រើកម្មវិធីផ្សេងទៀតក៏បាន។ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Zoom ទើបតែធ្វើបច្ចុប្បន្នភាពកម្មវិធីជាមួយប្រព័ន្ធ iOS ក្រោយពីត្រូវបានគេរកឃើញថាក្រុមហ៊ុនបានផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុន Facebook៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម