មេ UEFA ទម្លាយ​ថា UCL និង UEL អាច​នឹង​លេង​នៅ​ដី​កណ្ដាល​មួយ​

  • 2020-04-05 01:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប​លោក Aleksander Ceferin បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រកួត UEFA Champions League និង​ប្រកួត UEFA Europa League អាច​នឹង​លេង​នៅ​ទីតាំង​កណ្ដាល​ណា​មួយ ដើម្បី​ឲ្យ​បញ្ចប់​មុន​ថ្ងៃ​ទី៣ ខែ​សីហា។

លោក​បាន​លើកឡើង​ថា៖ " ទាំង Champions League និង Europa League ត្រូវ​តែ​បញ្ចប់​នៅ​ថ្ងៃ​ទី៣ ខែ​សីហា។ យើង​ត្រូវ​តែ​ចេះ​បត់បែន ហើយ​ប្រសិន​បើ​វិបត្តិ​កូវីដ​នេះ​ឆាប់​ចប់ នោះ​យើង​នឹង​ចាប់​ផ្ដើម​ភ្លាមៗ​ដែរ " ។

លោក​បាន​បន្ត​ថា៖ " យើង​អាច​លេង​ជាមួយ​ប្រព័ន្ធ​សព្វ​ថ្ងៃ​នេះ ឬ លេង​ប្រព័ន្ធ​មួយ​ប្រកួត (គ្មាន​ជើង​ទី១ ឬ ជើង​ទី២) នៅ​ដែនដី​កណ្ដាល​ណា​មួយ។ ឥលូវ​មាន​តែ​ជម្រើស​ត្រូវ​លេង​ ជាមួយ​ប្រកួត​ ៨ក្រុម​ចុង​ក្រោយ ឬ ៤ក្រុម​ចុង​ក្រោយ​ប៉ុណ្ណោះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​លេង​នៅ​ដែនដី​កណ្ដាល​នេះ ក៏​មាន​ព័ត៌មាន​បែក​ធ្លាយ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​ទម្លាយ​ថា Premier League អាច​នឹង​លេង​នៅ​ប្រទេស​ចិន ដើម្បី​បញ្ចប់​រដូវ​កាល​របស់​ខ្លួន។ ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​ផ្លូវ​ការ​ណា ចេញ​មក​បកស្រាយ​នៅ​ឡើយ​ទេ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី