កញ្ញាឯក​អង់គ្លេសដោះមកុដ​ទុកម្ដុំ​សិន និង​វិលទៅ​បំពេញតួនាទីជា​ដុកទ័រជួយអ្នកជំងឺ COVID-19

  • 2020-04-07 10:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជិនី​កំពូល​សម្រស់​ ដែល​ជាម្ចាស់​មកុដកញ្ញាឯកអង់គ្លេស​ ឆ្នាំ ២០១៩​ បាន​ត្រឡប់​ចូល​ទឹកដី​ចក្រភព​អង់គ្លេសវិញ ដោយ​បំពេញ​ការងារ​មនុស្សធម៌នៅ​បរទេស​ ហើយ​មក​វិញ​ពេល​នេះ​មិន​មែន​ក្នុង​នាម​ជា​កញ្ញាឯកទេ​ ប៉ុន្តែ​នាម​ជា​វេជ្ជបណ្ឌិត។

Bhasha Mukherjee បាន​ចាប់​អាជីព​ជា​គ្រូពេទ្យ​ជំនាញ​ បន្ទាប់ពី​ចូលរួម​ប្រកួតជា​បេក្ខភាព​​ក្នុង​កម្មវិធី​ Miss World កាលពី​ខែធ្នូ​ ឆ្នាំ ២០១៩។ នាងចូល​រួម​កម្មវិធី​នេះ​​ក្នុង​នាម​ជា​បេក្ខនារី​តំណាង​អង់គ្លេស​ បន្ទាប់​ពី​ឈ្នះ​ជយលាភី​ជា​កញ្ញាឯក​ប្រទេស​នេះ។

ដោយឡែក​ឈាន​ចូល​ពេល​នេះ​ ការ​​មេរោគ​ COVID-19 ផ្ទុះ​ឡើង​សាហាវ​ពេក​ ទើប​នាង​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​ដើម​វិញ​ ​ក្នុង​នាម​ជា​គ្រូពេទ្យ មក​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ COVID-19។

នាង​បាន​ប្រាប់​ CNN ថា​ នាង​មាន​អារម្មណ៍​ដូចជា​ខុសឆ្គង​ពេល​ត្រូវ​ពាក់​មកុដ​កញ្ញាឯក​មកធ្វើ​រឿង​បែប​នេះ​ ទោះ​បី​ជា​ ជា​ការងារមនុស្សធម៌​ក៏ដោយ។ ដូចនេះ​នាង​ត្រូវ​ផ្ដោត​ទាំង​ស្រុង​ ឬ​ប្រែ​ខ្លួន​មកជា​នាម​គ្រូពេទ្យ ដោយសារ​នាង​ឃើញ​មនុស្ស​ជុំវិញ​ពិភពលោកត្រូវស្លាប់​ជា​បន្តបន្ទាប់​ព្រោះជំងឺនេះ ពិសេស​ពេល​ឃើញ​មិត្តរួម​ការងារ​នាង​ខំ​ប្រឹង​ជួយ​សង្គ្រោះ​ជីវិត​មនុស្សយ៉ាង​សស្រាក់សស្រាំពេល​នេះ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី