Mane និយាយពីមូលហេតុ ដែលសង់មន្ទីរពេទ្យនៅឯភូមិកំណើតខ្លួន
- 2020-04-10 14:05:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mane និយាយពីមូលហេតុ ដែលសង់មន្ទីរពេទ្យនៅឯភូមិកំណើតខ្លួន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធដើមកំណើតសេណេហ្គាល់ Sadio Mane បាននិយាយបកស្រាយពីមូលហេតុ ដែលរូបគេបានជួយបរិច្ចាគលុយក្នុងសាងសង់មន្ទីរពេទ្យនៅឯស្រុកកំណើតរបស់ខ្លួនថា ការចង់សាងសង់មន្ទីរពេទ្យនេះគឺដោយសាររូបគេផ្ទាល់ចង់ជួយផ្ដល់ក្ដីសង្ឃឹមទៅមនុស្សគ្រប់គ្នានៅទីនោះ។
Mane បាននិយាយថា ៖ " នៅពេលនោះប្អូនស្រីរបស់ខ្ញុំបានកើតនៅផ្ទះ ដោយសារតែនៅក្នុងភូមិរបស់ពួកយើងមិនមានមន្ទីរពេទ្យនោះទេ។ អញ្ចឹងហើយពេលនោះជាពេលមួយ ដែលធ្វើឲ្យអ្នកភូមិទាំងអស់កើតទុក្ខយ៉ាងខ្លាំងក្នុងរឿងនេះ " ។
ខ្សែប្រយុទ្ធដើមកំណើតសេណេហ្គាល់រូបនេះបានបន្តថា៖ " ដូច្នេះហើយទើបកន្លងទៅនេះ ខ្ញុំបានជួយសាងសង់មន្ទីរមួយនៅស្រុកកំណើតរបស់ខ្ញុំ ដើម្បីផ្ដល់ក្ដីសង្ឃឹមជូនមនុស្សគ្រប់គ្នានៅទីនោះ " ។
គួរបញ្ជាក់ផងដែរថា Mane មិនត្រឹមតែជួយក្នុងការសាងសង់មន្ទីរពេទ្យនៅឯភូមិកំណើតរបស់ខ្លួននោះទេ កីឡាកររូបនេះថែមទាំងបានជួយឧបត្ថម្ភក្នុងការសាងសង់សាលារៀននៅទីនោះកាលពីឆ្នាំមុនទៀតផង៕