កាលនៅរៀន Jungkook ស្អប់មុខវិជ្ជាសឹងទាំងអស់ លើកលែង ៣មុខ

  • 2020-04-10 08:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រភាគច្រើនរបស់ BTS សុទ្ធតែដឹងថា Jungkook សមាជិកក្មេងជាងគេរបស់ក្រុមពូកែ និងមានខួរក្បាលឆ្លាតវៃ ប៉ុន្តែបើរម្លៃទៅកាលនៅរៀនលោកក៏មានប្រវត្តិធុញទ្រាន់នឹងមុខវិជ្ជាដែលត្រូវរៀនដែរ។

កាលនៅរៀន Jungkook ស្អប់មុខវិជ្ជាសឹងទាំងទាំងអស់ លើកលែង៣ មុខចេញដូចជា រូបវិទ្យា សិល្បៈគំនូរ និងតន្ត្រី។ អ្វីដែលសំខាន់ កាលនៅរៀននោះ លោកខ្សោយខ្លាំងជាមួយនឹង ផែនដីវិទ្យា រហូតធ្វើឲ្យលែងបន្តទៅមុខទៀតកើត។

ដោយឡែក បើនិយាយមុខវិជ្ជាដែលលោកពូកែនោះ ក្រៅពី រូបវិទ្យា Jungkook ក៏ខ្លាំងខាងកីឡា Dodgeball ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី