លោក Bill Gates ថាការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ពេលនេះគ្រោះថ្នាក់បំផុត

  • 2020-04-15 06:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ អំពីការផ្អាកផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក ពីព្រោះលោកនិយាយថា អង្គការនេះបានបិទបាំងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។

ទាក់ទង​នឹង​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ដែរ លោក Bill Gates សហ​ស្ថាបនិក​ Microsoft បាន​​បញ្ចេញ​មតិ​តាម​រយៈ​គណនី Twitter ផ្លូវ​ការ​ថា ៖ "ការ​ផ្អាក​ផ្ដល់​មូលនិធិ​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​ (WHO) អំឡុង​វិបត្តិ​សុខភាព​សកល​បែប​នេះ គឺ​​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត។ ការ​ងារ​របស់​ពួក​គេ (WHO) គឺ​ជួយ​ពន្យឺត​ល្បឿន​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ហើយ​ប្រសិន​បើ​ពួក​គេ​ឈប់​ គឺ​គ្មាន​អង្គការ​ណា​អាច​ជំនួស​ពួក​គេ​បាន​ឡើយ។ ពិភពលោក​នា​ពេល​នេះ​គឺ​ត្រូវ​ការ WHO ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។”

មហាសេដ្ឋី Bill Gates សហ​ស្ថាបនិក Microsoft ​ធ្លាប់​បាន​ព្រមាន​​ពិភពលោក​​​កាល​ពី​ ៥ឆ្នាំ​មុន អំពី​ជំងឺ​រាតត្បាត​​​ដែល​នឹង​ចូល​មក​ដល់ ហើយ​កាល​ពី​​ថ្មីៗ​កន្លង​ទៅ​លោក​បាន​ប៉ាន់​ស្មាន​ថា​នៅ​ខែ​កញ្ញា ឆ្នាំ ២០២១ ទើប​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ដ៏​មាន​ប្រសិទ្ធភាព​៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម