កុំ​ឲ្យ​គេ​បោកបាន នេះ​វិធីឆែក​មើល​​កុំព្យូទ័រ​​ប្រើ​ Hard Disk ជា SSD ឬ HDD

  • 2020-04-17 07:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hard disk ប្រភេទ SSD និង HDD មាន​តម្លៃ​ខុស​គ្នា​ឆ្ងាយ​។ នៅ​ពេល​ទិញ​កុំព្យូទ័រ​គេ​ចង់​បាន Hard disk​ ដែល​មាន​គុណ​ភាព​ខ្ពស់​ប្រភេទ SSD។ ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​កុំព្យូទ័រ​មួយ​ប្រើ Hard disk ប្រភេទ​អ្វី​? ដូច្នេះ​កុំ​ឲ្យ​ចេះ​តែ​លឺ​គេ​ថា​យើង​គួរ​តែ​ដឹង​ពី​របៀប​ឆែក​មើល​ដោយ​ខ្លួន​ឯង។

ខាង​ក្រោម​នេះ​ជា​របៀប​ឆែក​ (​ចាប់​ពី Windows 8 ឡើង)

  • ចុច ​Mouse ខាង​ស្ដាំ​លើ​​ Partition  ណា​មួយ​ដែល​អ្នក​ចង់​ឆែក (ឧ: Local Disk (C:))
  • បន្ទាប់​មក​ចុច​លើ Properties
  • បន្ត​ចុច​លើ​របារ Tools អ្នក​នឹង​ឃើញ​ពាក្យ​ថា​ Optimize
  • ចុច​លើ Optimize
  • រង់ចាំ​បន្តិច​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លោត​ឡើង

  • Solid state drive បញ្ជាក់​ថា​ Hard disk នេះ​ជា​ប្រភេទ SSD

  • Hard disk drive បញ្ជាក់​ថា​ Hard disk នេះ​ជា​ប្រភេទ HDD

អត្ថបទថ្មី