De Bruyne បង្ហាញ​ពី​តម្រុយ​ចង់​ចេញ​ពី Man City ដោយសារ​តែ​បញ្ហា​នេះ

  • 2020-05-04 12:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បែលហ្សិក​ Kevin De Bruyne បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​បន្ត​នៅ​ជាមួយ​ក្លឹប Manchester City ក្រោយ​ពេល​ការ​សម្រេច​ព្យួរ​ក្លឹប​អង់គ្លេស​នេះ​ពី​ព្រឹត្តិការណ៍ UEFA Champions League ចូល​ជា​ធរមាន។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ពេល​ការ​សម្រេច​ផ្លូវការ​ចេញ​មក ខ្ញុំ​នឹង​គិតគូរ​ឡើង​វិញ​គ្រប់​យ៉ាង​ហើយ។ ២ ឆ្នាំ​យូរ​ណាស់ ប៉ុន្តែ​បើ​មួយ​ឆ្នាំ ខ្ញុំ​អាច​នឹង​បន្ត​នៅ​ទៀត អញ្ចឹង​ហើយ​យើង​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា " ។

De Bruyne បាន​បន្ត​ថា៖ " ខាង​ក្លឹប​បាន​ប្រាប់​យើង​ថា គេ​នឹង​ប្ដឹង​តវ៉ា ហើយ​ពួក​គេ​សង្ឃឹម​ ១០០% ថា​នឹង​ឈ្នះ។ ដោយសារ​តែ​រឿង​នេះ​ហើយ ទើប​ខ្ញុំ​បន្ត​ចាំ​មើល​ត​ទៅ​ទៀត​ ខ្ញុំ​ជឿ​លើ​ក្រុម​ខ្ញុំ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា UEFA បាន​សម្រេច​ព្យួរ Manchester City មិន​ឲ្យ​លេង​ក្នុង​កម្មវិធី UEFA Champions League រយៈពេល ២ឆ្នាំ ដោយសារ​តែ​ក្លឹប​នេះ​ល្មើស​នឹង​ច្បាប់​ហិរញ្ញវត្ថុ Fair Play។ ភ្លាមៗ​នោះ ក្លឹប​បាន​ដាក់​ប្ដឹង​តវ៉ា​ហើយ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី