មកមើល ទិដ្ឋភាពអ៊ូអរលើកដំបូងបង្អស់ក្នុងពេល ៩សប្ដាហ៍ ក្រោយអ៊ីតាលីបើកទីក្រុងឡើងវិញ

  • 2020-05-06 06:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​អ៊ីតាលី​ជាច្រើន​នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ត្រឡប់​មក​ជួបជុំ​នៅ​តាម​ផ្លូវ​វិញ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ បញ្ចប់​ការ​បិទ​ទីក្រុង​ដោយ​សារ​កូវីដ១៩។ នៅ​ក្នុង​ទីក្រុង Venice ដែល​កាល​ពី​មុន​ធ្លាប់​តែ​ស្ងាត់​ជ្រងំ​អំឡុង​ការ​បិទ​ទីក្រុង ឥឡូវ​នេះ​មាន​មនុស្ស​ច្រើន​ឡើ​ងវិញ​ខណៈ​ដែល​អ្នក​លក់ដូរ​ក្នុង​តំបន់​ចាប់​ផ្ដើម​ប្រកប​អាជីវកម្ម​ឡើង​វិញ។ ស្ថានីយ​រថភ្លើង ចាប់​ផ្ដើម​មមាញឹក​ខណៈ​ដែល​មនុស្ស​ជាង ៤​លាន​នាក់ ត្រូវ​រំពឹង​ថា​នឹង​ចូល​ធ្វើ​ការ​វិញ​នៅ​តាម​រោងចក្រ និង​ការ​ដ្ឋាន​សាងសង់។ យ៉ាងណាមិញ ពលរដ្ឋនៅ​តែ​ត្រូវ​រក្សា​គម្លាត និង​ពាក់ម៉ាស​ការពារ​ខ្លួន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ម្ដង​ទៀត​នៃ​វីរុស​កូវីដ១៩៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពអ៊ូអរលើកដំបូងបង្អស់ក្នុងពេល ៩សប្ដាហ៍ ក្រោយអ៊ីតាលីបើកទីក្រុងឡើងវិញ ៖

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម