កំណត់បែបនេះ ​ធ្វើ​ឲ្យ​ iPhone ស៊ី​មេមូរី​តិច​ជាង​មុន​ពីរ​ដង​ ពេល​ថត​រូប/វីដេអូ​

  • 2020-05-07 08:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple បាន​បន្ថែម​វិធីសាស្ត្រ​នៃ​ការ​រក្សា​ទុក​រូបភាព​ ឬ វីដេអូ​​​​​​​ថ្មី​នៅ​លើ​ iOS 11 ដោយ​ធ្វើ​ឲ្យ​​រូបភាព​ ឬ វីដេអូ​នឹង​ស៊ី​ទំហំ​មេមូរី​តិច​ជាង​មុន​នៅ​លើ iPhone ឬ iPad។

វិធី​សាស្ត្រ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ High Efficiency ដោយ​​​វីដេអូ​នឹង​​​រក្សា​ទុក​តាម​ Encoding H.265 ឬ HEVC ដែល​បង្រួម​ទំហំ​ (Compress) បាន​តូច​ជាង​មុន ២ ដង។ ចំណែក​រូបភាព​រក្សា​ទុក​​ជា​ប្រភេទ​ HEIF ដែល​មាន​ទំហំ​តូច​ជាង​មុន​ ២ ដង​ដូច​គ្នា។ ត្បិត​ថា​មាន​ទំហំ​តូច​ជាង​មុន​ ប៉ុន្តែ​គុណភាព​រូបភាព​នៅ​តែ​រក្សា​បាន​ល្អ​ដូច​​មុន

ជម្រើស​វិធី​សាស្ត្រ​ថ្មី​នេះ​មាន​សម្រាប់​តែ​​នៅ​លើ​ផលិតផល​ Apple ដែល​ប្រើ​បន្ទះ​ឈីប​ A10 ឡើង​ទៅ​ដូច​ជា​ iPhone 7/7 Plus, iPhone 8/8 Plus, iPhone X និង​ iPad ម៉ូដែល​ថ្មី​មួយ​ចំនួន។ មាន​ន័យ​ថា​ផលិតផល​ Apple ស៊េរី​ចាស់​នឹង​មិន​មាន​វិធី​សាស្ត្រ​ថ្មី​នេះ​ឡើយ។

ដើម្បី​ប្រើ​វិធីសាស្ត្រ​ថ្មី​នេះ​អ្នក​​ត្រូវ​អាប់ដេត​ឡើង​ទៅ​កាន់​ iOS 11 បន្ទាប់​មក​ចូល​ទៅ​កាន់​ Settings → Camera → Formats → រួច​រើស​យក​ High Efficiency។ ទស្សនា​ភាព​ខុស​គ្នា​រវាង​ទំហំ​នៃ​ Formats​ H.264/JPG និង​ HEIF/HEVC ដូច​ខាង​ក្រោម។

Formats​ H.264/JPG
Formats HEIF/HEVC

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ សុខហេង