Land Rover នឹងផលិតឡាន Defender ម៉ាស៊ីន V8 ប្រជែង Mercedes-AMG G63

  • 2020-05-08 03:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Rover Defender ស៊េរីឆ្នាំ២០២០ ថ្មី ទើបតែបានបង្ហាញខ្លួនប៉ុណ្ណោះ ដោយវាមានបំពាក់បច្ចេកវិទ្យាកាន់តែទំនើប ហើយមានសតម្ថភាពកាន់តែអស្ចារ្យ។

SUV ខ្លាំងខាង Off-road នេះមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៦សេះ និង ចំណុះ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ Mild-hybrid មានកម្លាំងសរុប ៣៩៦សេះ។

ទោះជាយ៉ាងណា គេហទំព័រ Autocar បានឲ្យដឹងថា រថយន្ត Defender ម៉ាស៊ីន ៨ស៊ីឡាំង (V8) នឹងចូលរួមក្នុងត្រកូលនេះដែរ។ បើតាមការលួចថតបាន នៅពេល Land Rover កំពុងធ្វើតេស្តគំរូរថយន្ត Defender ថ្មី គេបានសង្កេតឃើញប្រព័ន្ធបំពង់ស៊ីម៉ាំង៤ ដែលជាទូទៅត្រូវបានប្រើលើរថយន្តបំពាក់ម៉ាស៊ីន៨ របស់ Land Rover។

គួរឲ្យដឹងថា ម៉ាស៊ីន ៨ស៊ីឡាំងដែលនឹងបំពាក់លើ Defender គឺដូចទៅនឹង Range Rover Sport SVR និង Range Rover Velar SVAutobiography ពោលគឺចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង។ Defender ស៊េរីបំពាក់ Option កប់បំផុតមានតម្លៃខ្ទង់ ៨០ ០០០ដុល្លារទៅហើយ ដូច្នេះ Defender V8 អាចនឹងមានតម្លៃលើស ១០០ ០០០ដុល្លារ ពេលចេញលក់នៅចុងឆ្នាំ២០២១៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម