ភ្ញាក់ផ្អើល! WHO ព្រមានថា កូវីដ១៩អាចនឹងគ្មានវ៉ាក់ស៊ាំង ដូចទៅនឹងជំងឺ ២មុខនេះ

  • 2020-05-10 07:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​មុខ​ព្រមាន​ថា​ជំងឺ​ឆ្លង​កូវីដ១៩​ដែល​ផ្ទុះ​ឡើ​ងក្នុង​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន អាច​នឹង​មិន​មាន​វ៉ាក់ស៊ាំង​ការពារ​ដូច​ទៅ​នឹង​ជំងឺ​អេដស៍ និង​គ្រុន​ឈាម​ដែរ។

យោង​តាម​លោក​វេជ្ជបណ្ឌិត David Nabarro ឲ្យ​ដឹង​ថា "មក​ទល់​ពេល​នេះ នៅ​តែ​មាន​វីរុស​មួយ​ចំនួន​ដែល​គ្មាន​វ៉ាក់ស៊ាំង​ការពារ​ឡើយ។ យើងមិនអាចធ្វើការសន្និដ្ឋានដាច់ខាតថាវ៉ាក់សាំងមួយ អាចនឹងអភិវឌ្ឍបាន​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​អាច​ផលិត​បាន ក៏​ត្រូវឆ្លងកាត់ការធ្វើតេស្តប្រសិទ្ធភាព និងសុវត្ថិភាពទាំងអស់​ជាមុន​សិន។” លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា "វាពិតជាចាំបាច់ណាស់ដែលសង្គមទាំងអស់នៅគ្រប់ទីកន្លែង ត្រូវ​រក្សាខ្លួនពួកគេនៅទីតាំងមួយដែលអាចការពារប្រឆាំងនឹងមេរោគកូវីដ១៩ នេះ ដែលជាការគំរាមកំហែងដល់ជីវិតក្នុងសង្គម និងសកម្មភាពសេដ្ឋកិច្ច។”

ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ខាង​លើ បាន​ធ្វើ​ឡើ​ងក្រោយ​ពេល​ដែល​ប្រធានាធបិតី​​អាមេរិក​អះអាង​ថា នឹង​ផលិត​បាន​វ៉ាក់ស៊ាំង​នៅ​ចុង​ឆ្នាំ ២០២០​នេះ។ ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រធានាធិបតី​ខាង​លើ អ្ន​កជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ស្រឡះ​ពី​នេះ​ថា ការ​អភិវឌ្ឍ​វ៉ាក់ស៊ាំង​នឹង​អាច​ចំណាយ​ពេល​ចាប់​ពី ១២-១៨ខែ​ឯណោះ។ យោង​តាម​វេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លង បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មីនា​ថា "ដំណើរ​ការ​អភិវឌ្ឍ​វ៉ាក់ស៊ាំង​ទាំង​ស្រុង នឹង​ត្រូវ​ចំណាយ​ពេល ១​ឆ្នាំ ឬ​មួយ​ឆ្នាំ​កន្លះ​យ៉ាង​ហោច។"

គួរ​បញ្ជាក់ថា រហូត​មក​ទល់​ពេលនេះ វីរុស​កូវីដ១៩​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ឆ្នាំ​មុន​ក្នុង​ប្រទេស​ចិន បាន​ឆក់​យក​ជីវិត​មនុស្ស​សរុប ២៨០ ៤៧០​នាក់ និង​ឆ្លង​សរុប ៤ ១០៣ ៥៣៩​នាក់​ទូទាំង​ពិភពលោក៕

ប្រភព៖ Indiatimes   ប្រែសម្រួល ៖ Seven

អត្ថបទពេញនិយម
អត្ថបទថ្មី