លើ iPhone មាន​មុខងារ​ អាច​ថត​រូប​ Long Exposure បាន​ តិច​មិន​ដឹង?

  • 2020-05-18 08:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បន្ត​អាប់ដេត​ការ​ថត​រូប​ Live Photo នៅ​លើ​ iOS 11 ​សម្រាប់​ iPhone 6s, 7, 8 និង iPhone X ជា​ដើម​ ដោយ​អាច​បម្លែង​រូបភាព​នេះ​ជា​រូបភាព​ Long Exposure ដូច​នឹង​កាមេរ៉ា​ DSLR ដែរ។ ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​អំពី​ការ​ប្រើ​មុខងារ​ Long Exposure លើ iOS 11 ៖

១. ដំបូង​ត្រូវ​ប្រាកដ​ថា​មុខងារ​ Live Photo បាន​ដំណើរ​ការ​

តាម​ពិត​ទៅ​រូបភាព​ Long Exposure បម្លែង​ចេញ​ពី​រូបភាព​ Live Photo ដូច​នេះ​អ្នក​ត្រូវ​ថត​រូប​ Live Photo ​ឲ្យ​បាន​ជា​មុន​សិន។ ដើម្បី​បើក​មុខងារ​ Live Photo នៅ​ពេល​ថត​រូប​ ចុច​លើ​ប៊ូតុង​កណ្ដាល​គេ​នៅ​ជួរ​ខាង​លើ នៅ​ពេល​ដំណើរ​ការ​វា​​នឹង​ចេញ​ជា​ពណ៌​លឿង​ រួម​ទាំង​លោត​ជា​អក្សរ​ "Live”។

២. ការ​ថត​រូប

ដើម្បី​ឲ្យ​រូប​ Long Exposure មើល​ទៅ​ស្អាត​ អ្នក​ត្រូវ​ថត​យក​​រូបភាព​​ដែល​មាន​​ Object បន្ត​មាន​សកម្មភាព​ជាប់​ជានិច្ច (ដូច​ជា​រូបភាព​រថយន្ត​កំពុង​បើក​លើ​ថ្នល់​ ឬ ទឹក​ធ្លាក់) ជា​មួយ​នឹង​ Background ដែល​ស្ថិត​នៅ​ហ្នឹង​ថ្កល់។ បន្ថែម​ពី​នេះ​អ្នក​ត្រូវ​ទប់​លំនឹង​ iPhone ឲ្យ​បាន​ហ្នឹង​តាម​ដែល​អាច​ទៅ​រួច​​ពេល​កំពុង​ថត​រូប​ Live Photo នេះ។

៣. កំណត់​ Effect

ពេល​ថត​រូប​រួច​ ចុច​មើល​រូបភាព​របស់​អ្នក​ ដោយ​ចូល​តាម​កម្មវិធី​ Photos ឬ ចុច​លើ​ Icon ក្នុង​កម្មវិធី​ថត​រូប​ក៏​បាន។ បន្ទាប់​មក​អូស​ឡើង​លើ​ នៅ​លើ​រូបភាព​ Live Photo របស់​អ្នក​ ឬ ចុច​លើ​ពាក្យ​ "Details” ដើម្បី​បង្ហាញ​ Effect។ មាន​ជម្រើស​ជា​ច្រើន​ឲ្យ​អ្នក​ជ្រើស​រើស​ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​រើស​ពេល​នេះ​គឺ​ "Long Exposure” ដែល​ស្ថិត​នៅ​ខាង​ចុង​គេ។

ពេល​ចុច​​ភ្លាម​ iPhone របស់​អ្នក​នឹង​បម្លែង​រូបភាព​ទៅ​ជា​រូប​ Long Exposure ភ្លែត។ ប្រសិន​បើ​ចង់​បាន​រូបភាព​ដើម​មក​វិញ​ គ្រាន់​តែ​ធ្វើ​ដូច​ការ​ណែនាំ​ខាង​លើ​ រួច​ជ្រើស​យក​ "Live Photo” ជា​ការ​ស្រេច។

រូបភាពដែលផលិតតាមមុខងារ Long Exposure

បញ្ជាក់​ថា​ការ​ណែនាំ​ខាង​លើ​អាច​អនុវត្តន៍​បាន​តែ​នៅ​លើ​ iPhone ឬ iPad ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11 ហើយ​ចំពោះ​ iPhone បាន​​សម្រាប់​តែ​ iPhone SE, iPhone 6s, iPhone 7, iPhone 8 និង iPhone X ប៉ុណ្ណោះ៕ ​​

ប្រភព៖ ios.gadgethacks   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម