Ceballos ហាក់​ដូច​ឲ្យ​តម្រុយ​មិន​ចង់​បន្ត​កុងត្រា​ផ្លូវការ​ជាមួយ Arsenal

  • 2020-05-21 10:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​កិច្ច​សម្ភាសន៍​មួយ​ដោយ​សារព័ត៌មាន​អេស្ប៉ាញ TVE ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Dani Ceballos បាន​ឲ្យ​តម្រុយ​ថា ខ្លួន​ចង់​ត្រលប់​ទៅ​កាន់​ក្លឹប Real Madrid ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង​ជាមួយ​ក្លឹប Real Madrid។

Ceballos បាន​លើកឡើង​ថា៖ " តាម​ពិត​ទៅ​ ខ្ញុំ​ជា​កីឡាករ Real Madrid ហើយ​កីឡាករ​នៅ​ជុំ​វិញ​សុទ្ធ​តែ​ចង់​លេង​ឲ្យ​ Real Madrid។ ខ្ញុំ​នៅ​ជាប់​កុងត្រា​ជាមួយ​ពួក​គេ​ ៣ឆ្នាំ​ទៀត ហើយ​ Real ហាក់​ដូច​ជា​ក្លឹប​កំពុង​ឈាន​ទៅ​រក​ភាព​ជោគជ័យ " ។

កីឡាករ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​ខ្ញុំ​មាន​កុងត្រា​ជាមួយ​ Real Madrid។ ឥលូវ​ខ្ញុំ​ ២៣ឆ្នាំ​ហើយ ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ក្លាយ​ជា​កីឡាករ​អាជីព​មួយ​រូប ហើយ​ប្រុងប្រៀប​នឹង​ការ​ប្រកួតប្រជែង​នៅ​ចំពោះ​មុខ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ceballos បាន​រួម​រស់​ជាមួយ​ក្លឹប Real Madrid តាំង​ពី​ឆ្នាំ២០១៧មក ហើយ​កីឡាករ​រូប​នេះ​បាន​ផ្លាស់​មក​កាន់​ Arsenal ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម