ទីបំផុត! Mourinho ទម្លាយ​ពាក្យ​មួយ​ឃ្លា ខ្សឹប​ Guardiola ពេល​ប្រកួត​រវាង Barca និង Inter

  • 2020-05-22 11:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourincho អតីត​គ្រូ​បង្គោល​ក្លឹប​ Inter Milan នា​ទី​បំផុត​បាន​ទម្លាយ​ពី​ ពាក្យ​ខ្សឹបខ្សៀវ ដែល​លោក​ប្រាក់ Pep Gaurdiola ក្នុង​ប្រកួត Barcelona និង Inter Milan នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ UEFA Champions League ឆ្នាំ​២០១០​។

លោក​ Mourincho បាន​និយាយ​ថា​៖" តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ​នៅ​ពេល​នោះ​ ខាង​ Barcelona ធ្វើ​ការ​អបអរ​ធ្វើ​មើល​តែ​ពួក​គេ​ឈ្នះ​អញ្ចឹង​ ដោយសារ​តែ​កីឡាករ​របស់ Thiago Motta បាន​កាត​ក្រហម"។

បុរស​ព័រទុយហ្គាល់​​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​បាន​ឃើញ​លោក​ Guardiola ហៅ​ Zlatan នៅ​ពេល​នោះ​មក​និយាយ​រឿង​យុទ្ធសាស្ត្រ​ ក្នុង​ការ​លេង​ ១១នាក់ ទល់​នឹង​ ១០នាក់​។ ហើយ​បន្ទាប់​មក​នៅ​ពេល​នោះ​ភ្លាម​ខ្ញុំ​ក៏​បាន​ដើរ​ទៅ​កាន់​ពួក​គេ​ ហើយ​និយាយ​ថា​ ការ​ប្រកួត​មិន​ទាន់​ចប់​ទេ​កុំ​ទាន់​អាល​អរ​" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ប្រកួត​ខាង​លើ​នេះ​ ក្លឹប​ Inter Milan ដែល​ដឹក​នាំ​ដោយ​លោក​ Mourincho ផ្ទាល់​បាន​យក​ឈ្នះ​នឹង​ក្លឹប​ Barcelona ដែល​ដឹក​នាំ​ដោយ​លោក​ Guardiola ក្នុង​លទ្ធផល​ ៣-២៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម