គួរឲ្យសរសើរ! នាយិកាក្រុមហ៊ុនមួយបានធ្វើទង្វើសប្បុរសធម៌ដើម្បីអបអរថ្ងៃខួបកំណើតខ្លួន

  • 2020-06-01 02:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១ ខែ មិថុនា បាន​ក្លាយ​​ជា​ថ្ងៃ​ដ៏​រីករាយ​មួយ​របស់​សាលា​ដូង​គិរីរម្យ ដោយ​សារ​វត្តមាន​របស់​លោក​ស្រី ម៉េង សុខ​ណាង នាយិកា​ក្រុមហ៊ុន វីធីស៊ី ឡូជីស្ទីក VTC LOGISTICS ដែល​បាន​អញ្ជើញ​មក​ទឹក​ដី​ព្រៃ​ស្រល់​ដ៏​ស្រស់​ស្អាត​ និង​បាន​ធ្វើ​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ដល់​សាលា​កុមារ​ក្រីក្រ​មួយ​នេះ។

« អស់​រយៈ​កាល​ជាង ៣​ឆ្នាំ​ហើយ​ដែល​សាលា​ទាំង​មូល​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ខាត​ទឹក​ស្អាត​ប្រើ​ប្រាស់ ខ្វះ​សម្ភារ​សិក្សា និង​បង្គន់​អនាម័យ។ ដូច្នេះ​ហើយ ​តាមរយៈ​ទស្សនៈ​កិច្ច​លើក​នេះ លោក​ស្រី ម៉េង សុខ​ណាង បាន​សម្រេច​ឧបត្ថម្ភ​ជូន​សាលា​រៀន​ដូង ជំរុញការអភិវឌ្ឍ​ឲ្យសាលា​មួយនេះ​អាច​មាន​លទ្ធភាព​រក​កម្រៃដើម្បីទ្រទ្រង់​ដំណើរការ​បាន​ដោយ​ខ្លួន​ឯ​ង​នា​ពេលអនាគត​» ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី លោក អ៊ុក​ វណ្ណដេ ដែលជា​ស្ថាបនិក​របស់​សាលា​ដូង​ គីរីរម្យ​។​

លោក​ស្រី ម៉េង សុខ​ណាង និង​ស្វាមី ដែលជា​នាយក​ក្រុមហ៊ុន វីធីស៊ី ឡូជីស្ទីក VTC LOGISTICS

​លោក​ ម៉េង សុខ​ណាង បាន​សម្រេច​ឧបត្ថម្ភ​ជូន​សាលា​រៀន​ដូង រួមមាន​៖

១. ជួយ​ជា​អណ្តូង​បាន​ទឹក​មក​ប្រើ​ប្រាស់​ដូច​ជា៖

  • អាច​ចិញ្ចឹម​ត្រី លក់ យក​លុយ​មក​ជួយ​សាលា
  • ស្រោច​បន្លែ ដាំ​បន្លែ​លក់ យក​លុយ​មក​ជួយ​សាលា

២.បង្គន់​អនាម័យ ដាក់​ប្រអប់​មូល​និធិ យក​លុយ​មក​ជួយ​សាលា

៣.ផ្ទះ​ពីង​ពាង​លើ​ដើម​ឈើ សម្រាប់​ភ្ញៀវ​ជាតិ អន្តរជាតិ ទៅ​សម្រាក ដាក់​ប្រអប់​លុយ យក​លុយ​មក​ផ្គត់​ផ្គង់​សាលា​ដែរ ។

ផ្ទះ​លើដើមឈើសម្រាប់​ជួល​ឲ្យភ្ញៀវទេសចរស្នាក់នៅ

លោក​បន្ត​ថា ៖ « នៅ​ថ្ងៃ​នេះ​ ដែល​ជា​ថ្ងៃ​ខួប​កំណើត​បង​ស្រី ម៉េង សុខណាង ​ក្នុង​នាម​ខ្ញុំ​​ជា​ស្ថាបនិក​សាលា​រៀន​​ដូង និង​ជា​​តំណាង​សិស្សានុសិស្ស​សាលា​រៀន​ដូង​ទាំងអស់ សូម​ចូល​រួម​រីករាយ​ថ្ងៃ​ខួប​កំណើត​របស់​បង​ស្រី។ ខ្ញុំ​ពិត​ជា​សរសើរ​ទឹកចិត្ត​បងស្រី ដែល​ជ្រើសរើស​យក​ការ​ធ្វើ​សប្បុរសធម៌​ជួយ​ដល់​សាលា​ខ្វះខាត និង​​កុមារ​ក្រីក្រ​ដែល​មាន​តម្រូវ​ការ ក្នុង​ថ្ងៃខួប​កំណើត​របស់​ខ្លួន» ។

នេះ​គឺ​ជា​ការ​ផ្ញើ​សារ​មួយ​ដ៏​មាន​ន័យ​ទៅ​កាន់​សង្គម ក៏​ដូច​ជា​ក្មេងៗ ដែល​កំពុង​សិក្សា​នៅ​សាលា​រៀន​ដូង​ទាំងអស់​ ឲ្យ​យល់​ច្បាស់​ពី​វប្បធម៌​នៃ​ការ​ចែករំលែក និង​ចេះ​ជួយ​ទុក្ខធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម​ជាតិ​យើង។ លោក​បញ្ជាក់​បន្ថែម៕

តោះ​! មើលទិដ្ឋភាពដ៏ស្រស់ស្អាតនៅសាលាដូង បច្ចុប្បន្ន​ ៖

ទិដ្ឋភាពរៀបចំសាងសង់​

ណារីតា