Barcelona ​ប្រកាស​ជា​ថ្មី ​លក់ Dembele ​និង Coutinho ​ក្នុង​តម្លៃ​សមរម្យ​

  • 2020-05-26 02:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម FC Barcelona ​កំពុង​ប្រកាស​ដាក់​លក់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន Ousmane Dembele ​និង Coutinho ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ចំណូល​ថ្មី។

​Dembele ​ជា​កីឡាករ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ទិញ​មក​ដើម្បី​ជំនួស​តំណែង​របស់ Neymar ​ប៉ុន្តែ​លទ្ធផល​វិញ​មិន​ដូច​ចិត្ត​ឡើយ។ ​កីឡាករ​បារាំង​នេះ​តែងតែ​មាន​បញ្ហា​របួស​ជាប់​រហូត ​មិន​មាន​ឱកាស​បាន​ចូល​លេង​ឱ្យ​ពេញលេញ​នោះ​ទេ។ កត្តា​នេះ​ហើយ ទើប​បាន​ជា​ក្រុម​អ្នក​មាន​បុណ្យ​យល់​ឃើញ​ថា​គួរ​តែ​ដល់​ពេល​ដើម្បី​លក់​រូបគេ​ចេញ ​ទិញ​កីឡាករ​ថ្មី​ចូល​ហើយ។ ​

​ដោយ​ឡែក​សម្រាប់ Coutinho ​វិញ ​ក្រុម Barcelona ​ទិញ​ពី​ក្រុម Liverpool ​មក​ជាង​១០០​លាន​ផោន​ដែរ ប៉ុន្តែ​ក៏​លេង​មិន​ល្អ​ដូច​គ្នា។ រូបគេ​រដូវ​កាល​នេះ​ត្រូវ​បាន​ក្រុម Bayern Munich ​ខ្ចី​ជើង ​ប៉ុន្តែ​ការ​ទៅ​លេង​នៅ​អាល្លឺម៉ង់​នោះ​ក៏​មិន​ទាន់​ឃើញ​ថា​លេង​ល្អ​ដូច​កាល​លេង​ឱ្យ​ហង្ស​ក្រហម​ដែរ។ ​ក្រុម​របស់​លោក Setien ​បាន​ដាក់​កីឡាករ​ប្រេស៊ីល​នេះ​លក់​ដូច​គ្នា​នៅ​រដូវ​ក្ដៅ​ខាង​មុខ​។

​ចំពោះ​តម្លៃ​ខ្លួន​កីឡាករ​លំដាប់​ៗ​ទាំង​ពីរ​នាក់​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម Barcelona ​បង្ហើប​ថា​មិន​ថ្លៃ​ខ្លាំង​នោះ​ទេ។ ឱ្យ​តែ​មាន​ក្លឹប​ចង់​បាន ​និង​ទាក់ទង​មក ពួកគេ​នឹង​ស្ដាប់​ពី​សំណើរ​នោះ​មិន​ខាន៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ