ចាប់ពីថ្ងៃស្អែក រហូតដល់ ដើមខែមិថុនា អាកាសធាតុ អំណោយផលល្អ

  • 2020-05-26 03:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នេះ ស្ថានភាព អាកាសធាតុនៅកម្ពុជា មានលក្ខណៈអំណោយផលល្អ ប៉ុន្តែអាចនឹងមានការប្រែប្រួលខ្លះដែរ ព្រោះដោយសារតែមានខ្យល់មូសុងនិរតីបក់ខ្លាំងមកលើតំបន់ និងតាមបណ្តាខេត្តខ្លះ។ នេះបើយោងតាមការព្យាករណ៍ អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ។

  • សីតុណ្ហភាព នៅតាមតំបន់វាលទំនាបកណ្តាល មានលក្ខណៈត្រជាក់បង្គួរ ព្រោះអាកាសធាតុនឹងចុះត្រជាក់បំផុត នៅកម្រិត ២៥អស្សាសេ និងក្តៅបំផុតត្រឹម ៣៦អស្សាសេ។ យ៉ាងណាមិញក៏នឹងមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើនផងដែរ ដូច្នេះសូមបងប្អូន ដែលនៅតាមតំបន់វាលទំនាប មានការប្រុងប្រយ័ត្នចំពោះ បញ្ហាសុខភាព។

  • ចំពោះតំបន់ខ្ពង់រាប និងបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបឥ្ឍសាន ស្ថានភាព អាកាសធាតុ ក៏មានភាពអំនោយផលគួរអោយកត់សម្គាល់ដែរ គឺថា សីតុណ្ហភាពត្រជាក់បំផុត គឺនៅចន្លោះពី២៣-២៥អស្សាសេ និងក្តៅបំផុតត្រឹម៣៥អស្សាសេ។ ដោយឡែកក៏នឹងភ្លៀងធ្លាក់ពីតិចទៅបង្គួរ នៅតាមបណ្តាខេត្ត នៃភាគឥ្ឍសាន ដែលជាប់ប្រទេសវៀតណាម និងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយ ទៅមធ្យមផងដែរ តែយ៉ាងណាមិញក៏នៅតែត្រជាក់ស្រួល ជាពិសេសសម្រាប់អ្នកដែលមានបំណងឡើងភ្នំ បោះតង់អីចឹងហាស ដឹងតាអែមម៉ង តែកុំភ្លេចភួយក្រាស់ៗផងណា ការពារខ្លាចរងា។

  • តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពត្រជាក់បំផុត នៅត្រឹម២៦អស្សាសេ និងក្តៅបំផុត គឺ៣៤អស្សាសេ ហើយក៏និងមានភ្លៀងពីតិចទៅបង្គួរដែរ៕

សូមអានបន្ថែម ខាងក្រោមនេះ៖

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ ៖ Art

អត្ថបទពេញនិយម