មកដឹងតម្លៃខ្លួនផ្ទេររបស់ Sarach ចេញពី Muang Thong ក្បែរលានដុល្លារ
- 2020-05-27 04:09:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃខ្លួនផ្ទេររបស់ Sarach ចេញពី Muang Thong ក្បែរលានដុល្លារ
ចន្លោះមិនឃើញ
ខ្សែបម្រើជម្រើសជាតិថៃ Sarach Yooyen បានផ្ទេរទៅកាន់ក្លឹបថ្មី BG Pathum United ក្នុង Thail League 1 ពីក្លឹប Muang Thong United ជាផ្លូវការហើយ។
កីឡាករវ័យ២៧ឆ្នាំបានបង្ហាញក្នុងជាកីឡាកររបស់ក្លឹបថ្មីកាលពីថ្ងៃអង្គារម្សិលមិញ។ តាមការឲ្យដឹងតម្លៃខ្លួនផ្ទេររបស់ Sarach ទៅកាន់ក្លឹប Pathum គឺ៣០លានបាត(ជាង៩៤ម៉ឺនដុល្លារ) និងទទួលបានថ្លៃនឿយហត់៥៥ម៉ឺនបាត(ជាង១៧ ០០០ដុល្លារ) ក្នុងមួយខែ។
Sarach គឺជាកីឡាករក្នុងក្រុមធំទី៥ដែលចាកចេញពី Muang Thong ក្នុងកុងត្រាទិញផ្ដាច់និងខ្ចីជើងនៅរដូវកាលនេះ។ សម្រាប់កីឡាករ៤រូបផ្សេងទៀតបានចូលរួមជាមួយក្លឹប Port FC ក្នុងនោះមាន Adisorn Promrak, Charyl Chappuis, Heberty Fernandes (ខ្ចីជើង) និង Adisak Kraisorn (ខ្ចីជើង)។
ការប្រកួតរបស់ Thai League 1 បានផ្អាកតាំងតែពីខែមីនា បន្ទាប់ពីលេងបាន៤សប្ដាហ៍ ដោយសារតែការរាតត្បាតនៃមេរោគ Covid-19 ហើយគ្រោងត្រឡប់វិញនៅខែកញ្ញាខាងមុខ៕