Sony ចេញកាមេរ៉ាសម្រាប់អ្នកចូលចិត្តថត Vlog ថ្មី រាងតូចច្រឡឹង តែសមត្ថភាពម៉ាអេម

  • 2020-05-27 06:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បានប្រកាសចេញកាមេរ៉ាខ្នាតតូចថ្មីមួយម៉ូដែលទៀត គឺ ZV-1 សម្រាប់អ្នកចូលចិត្តបង្កើតវីដេអូ និងថត Vlog ជាដើម។

Sony ZV-1 បំពាក់សេនស័រ 20.1MP ប្រភេទ Exmor RS CMOS ប្រវែង 24-70mm មានកម្រិត f/1.8-2.8 ហើយក៏មាន Build-in ND មកស្រាប់ផងដែរ។ កាមេរ៉ានេះមានអេក្រង់ប្រភេទ LCD ទំហំ ៣,០អ៊ីញ អាច Touch សម្រាប់ Focus បាន ហើយក៏អាចកាច់បង្វិលអេក្រង់មកចំហៀង និងមុខ-ក្រោយបានផងដែរ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនទៀតរបស់ Sony ZV-1៖

  • អាចថតវីដេអូដល់កម្រិត 4K 24fps ឬ 30fps
  • អាចថត Slow Motion ល្បឿន 240fps, 480fps ឬ 960fps
  • មាន Build-in Interval Shooting សម្រាប់ថតវីដេអូ Time-lapse
  • គាំទ្រ Color Profile ដូចជា HLG, S-Log3, និង S-Gamut3.Cine
  • មានមុខងារទប់លំនឹង Optical និង Digital Image Stabilization ដែល Built-in មកស្រាប់
  • មានមុខងារ Background Defocus ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ វានឹង Blur ផ្ទៃ Background ខាងក្រោយពេលថតវីដេអូ

គួរឲ្យដឹងថា កាមេរ៉ា Sony ZV-1 មានតម្លៃ ៧៤៩ ដុល្លារ ហើយនឹងចេញលក់នៅខែមិថុនា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម