Google ចែកលុយបុគ្គលិកដែលធ្វើការពីផ្ទះ ម្នាក់ ១ពាន់ដុល្លារ

  • 2020-05-27 07:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដទៃ​ទៀត​ដែរ Google បាន​​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​​ផ្ទះ ខណៈ​ដែល​ជំងឺ​កូវីដ​១៩​បន្ត​វាយ​លុយ​ មិន​ទាន់​ស្រាក​ស្រាន្ត។ បន្ថែម​ពី​នេះ​ដែរ Google បាន​ផ្ដល់​កញ្ចប់​លុយ ១ពាន់​ដុល្លារ ដល់​បុគ្គលិក​ទាំង​ឡាយ​ដែល​ធ្វើ​ការ​ពី​ផ្ទះ។

លោក Sundar Pichai ជា​នាយក​ប្រតិបត្តិ​ Google បច្ចុប្បន្ន​បាន​ឲ្យ​ដឹង​ថា​ Google នឹង​ផ្ដល់​កញ្ចប់​លុយ ១​ពាន់​ដុល្លារ (ឬ​ជា​រូបិយប័ណ្ណ​ផ្សេង​សម្រាប់​ប្រទេស​ដទៃ​ដែល​មាន​តម្លៃ​ស្មើ​គ្នា) ​សម្រាប់​​រ៉ាប់រង​លើ​ការ​ចំណាយ​លើ​គ្រឿង​សង្ហារិម​ ឬ​គ្រឿង​ប្រើ​ប្រាស់​ចាំបាច់​ដទៃ​ទៀត​ដូច​ជា​ម៉ាស៊ីន​កុំព្យូទ័រ ខណៈ​ដែល​ពួក​គេ​ធ្វើ​ពី​ផ្ទះ។

ដើម្បី​​ជា​ការ​ជំរុញ​ទឹក​ចិត្ត​បុគ្គលិក ឲ្យ​បុគ្គលិក​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​ការ និង​ផ្លូវ​ចិត្ត Googleក៏​នឹង​​បង្កើត​ជា​កម្មវិធី​ឲ្យ​បុគ្គលិក​អាច​មាន​សកម្មភាព​ជុំគ្នា​តាម​រយៈ​អនឡាញ​បាន ដូច​ជា​ការ​ការ​រៀន​ពី​ការ​ចម្អិន​ម្ហូប​ពី​ចុង​​ភៅ​ Google និង​ការ​រៀន​ធ្វើ​លំហាត់​ប្រាណ​តាម​អនឡាញ​ជា​​ដើម៕​​​

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង