Concept ឡាន F-150 Raptor មួយនេះ ទាក់ភ្នែកប្លែក

  • 2020-05-27 08:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford F-150 Raptor ជា​រថយន្ត​ភីកអាប់​អស្ចារ្យ​មួយ ដែល​មាន​កម្លាំង​ខ្លាំង មាន​ភាព​រឹងមាំ និង​មាន​រូបរាង​ស្អាត​ទៀត​ផង។ វា​ជា​ជម្រើស​រថយន្ត​​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​ដែល​ចង់​បាន​អ្វី​លើស​ពី F-150 ធម្មតា។

រថយន្ត​ F-150 ​គឺ​បាន​​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​ជា​មួយ​ការ​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី ដែល​រំពឹង​ថា​បង្ហាញ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ដូច​គ្នា​នេះ​ដែរ F-150 Raptor ​ក៏​នឹង​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ផង​ដែរ។

និយាយ​អំពី F-150 Raptor ស៊េរី​ថ្មី​​ មាន​វិចិត្រ​ម្នាក់​ឈ្មោះ Mo Aoun បាន​បង្កើត​ជា​រូបភាព Render នៃ​រថយន្ត​ F-150 Raptor ថ្ងៃ​អនាគត​ដែល​រូបរាង​មើល​ទៅ​កាន់​តែ​កាច និង​កាន់​តែ​ទាក់ទាញ​ខ្លាំង​មួយ​កម្រិត។

គួរ​ដឹង​ថា​វា​គឺ​ជា​រូបភាព Render ដែល​បង្កើត​ចេញ​ឡើង​ដោយ​ការ​ស្រមើស្រមៃ​របស់​វិចិត្រករ​ខាង​លើ​ ដោយ​មិន​មែន​ជា​រូបរាង​ពិត​របស់ F-150 Raptor ស៊េរី​ថ្មី​នោះ​ទេ។ Ford F-150 Raptor ស៊េរី​ថ្មី​ឆ្នាំ ២០២១ រំពឹង​ថា​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខុស​ពី​ស៊េរី​បច្ចុប្បន្ន​តិច​តួច​​ប៉ុណ្ណោះ៕​​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង