ថេបប្លេតខ្មៅដៃវេទមន្តដំបូងគេបង្អស់ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ Huawei MatePad Pro ដាក់លក់ក្នុងតម្លៃត្រឹមតែ...

  • 2020-05-27 09:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិននឹកស្មានថា ត្រឹមតែមួយប៉ព្រិចភ្នែក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដាក់ចេញផលិតផលសម្រេច ថេបប្លេតស៊េរីថ្មី ភ្ជាប់ខ្មៅដៃវេទមន្ត M-Pencil ហើយទ្រទ្រង់នូវបច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ ងាយស្រួលសម្រាប់ការផ្ទេរទិន្នន័យឯកសារចុះឡើងតាមរយៈ Huawei Share ក្នុងតម្លៃពិសេសត្រឹមតែ $699។

សម្រាប់ប្រទេសកម្ពុជា រាល់ការជាវ ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃត្រឹម $699 ចាប់ពីថ្ងៃនេះនឹងទទួលបានកាដូបន្ថែម រួមមានខ្មៅដៃវេទមន្ត Huawei M-pecil និង Keyboard។

ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង (W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ មិនត្រឹមតែមានរាងតូចងាយស្រួលប្រើនៅតាម នៅការិយាល័យ គេហដ្ឋាន បង្រៀនបុត្រធីតា ឬដាក់តាមខ្លួនពេលធ្វើដំណើរតាមរថយន្ត ឬក៏យន្តហោះប៉ុណ្ណោះទេ ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro បំពាក់នូវ Multi-Window អាចប្រើប្រាស់បំពេញកិច្ចការងារ និងការកម្សាន្តនានាកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ដូចជា អាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ។

ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ APP ក្នុងពេលតែមួយ ខណៈម្ខាងបង្ហាញរូបភាព និងម្ខាងទៀតបង្ហាញព័ត៌មានលម្អិតសម្រាប់អ្នកអានលម្អិត និយាយរួមគឺ Multiply Your View តែម្តង។ លើសពីនេះ Huawei MatePad Pro ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។

ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro នោះគឺ ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ថេបប្លេត Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0 ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់ ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh ហើយជាថេបប្លេតដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។

សរុបមក ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro ពិតជាកំពូលថេបប្លេកល្អឯកប្រចាំឆ្នាំ 2020 មែន ព្រោះសមត្ថភាពឈានមុខ បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបចុងក្រោយ ហើយថែមទាំងមានតម្លៃសមរម្យបំផុតត្រឹមតែ $699 សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងហាងលក់កុំព្យូទ័រនានារួមមាន៖

ភ្នំពេញ

  1. Nojima (Cambodia) Tel: 093 601 601 / 093 605 606

  2. V Stor Computer Tel: 092 775 549

  3. KC Pone Palace Tel: 070 234 222

  4. Gold One Computer Tel: 093 909 878

  5. Chantra Computer Tel: 077 630 077

  6. Khun Eng Computer Tel: 012 477 868

  7. Smart Axiata Tel: 010 202 857

  8. Heng Vichet Tel: 081 337 373

  9. Raksmey Bayon (New) Tel: 078 988 889

  10. Leang Pov Tel: 012 777 833

  11. T.N Tel: 010 959 525

  12. CTK Tel: 081 771 515

  13. C STORE Tel: 010 655 700

  14. L.K.M Tel: 012 575 047

  15. HOK LAY II Tel: 016 733 392

  16. KHMER APSARA Tel: 081 3333 16

  17. PISETH (TK) Tel: 085 756 585

  18. Chomroen Tel: 081 53 7777

  19. Sok Gech Phone Shop Tel: 015 866 998

  20. RAKSMEY BAYON I Tel: 015 99 777 9

ក្រចេះ

  1. LEANG HUY Tel: 012 85 58 38

សៀមរាប

  1. ASEAN IT Computer Tel: 012 78 42 55

  2. CRS Tel: 012 258 181