មុននឹងបានចំណាត់ថ្នាក់ ផ្កាយ១ ដល់ ផ្កាយ៥ សណ្ឋាគារត្រូវតែមានចំនុចទាំងអស់នេះ
- 2020-05-28 06:28:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននឹងបានចំណាត់ថ្នាក់ ផ្កាយ១ ដល់ ផ្កាយ៥ សណ្ឋាគារត្រូវតែមានចំនុចទាំងអស់នេះ
ចន្លោះមិនឃើញ
យោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីអំពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ត្រង់មាត្រា៧ ជំពូកទី២ ការផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ បានបញ្ជាក់ថា គោលការណ៍សម្រាប់វិនិច្ឆ័យផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍មានដូចជា៖
- ទីតាំង ស្ថាបត្យកម្ម និងទិដ្ឋភាពទូទៅ ដោយរាប់បញ្ចូលទាំងគុណភាព និងលក្ខខណ្ឌផ្នែកខាងក្រៅអាគារ ទស្សនីយភាព ទីសាធារណៈក្នុងអគារ និងបន្ទប់ភ្ញៀវ - ការបំពាក់សម្ភារៈ បរិក្ខារ ដោយរាប់បញ្ចូលផ្ទៃកម្រាល និងជញ្ជាំង វាំងនន អគ្គិសនីបំភ្លឺ ប្រព័ន្ធប្រើប្រាស់ អគ្គិសនី គ្រឿងសង្ហារឹម ព័ត៌មាន និងទូរគមនាគមន៍ - អនាម័យ និងការថែទាំង ដោយរាប់បញ្ចូលបន្ទប់ភ្ញៀវ បន្ទប់ទឹក កន្លែងសាធារណៈ កន្លែងកម្សាន្ត - សេវា និងគុណភាពសេវា ដោយរាប់បញ្ចូលឯកសណ្ឋាន អាកប្បកិរិយារបស់បុគ្គលិកចំពោះភ្ញៀវ ការគ្រប់គ្រង និងទំនាក់ទំនងរវាងបុគ្គលិក និងភ្ញៀវ សុវត្ថិភាព និងសន្តិសុខភ្ញៀវ - សេវាកម្មផ្តល់ម្ហូបអាហារ ដោយប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាព និងអនាម័យរាប់បញ្ចូលភោជនីដ្ឋាន ការបម្រើអាហារដល់បន្ទប់ គុណភាពម្ហូបអាហារ ចំនួនមុខម្ហូប ការរៀបចំតុ និងពិធីផ្សេងៗ ភ្លេងប្រពៃណី និងរបាំបុរាណខ្មែរ។
ក្រៅពីចំណុចធំទាំង ៥ខាងលើនេះ ក៏នៅមានចំណុចតូចៗជាច្រើនផ្សេងទៀតសរុបទាំងអស់មាន ១២៦ចំណុច ដែលត្រូវពិនិត្យក្នុងសណ្ឋាគារនីមួយៗ។
មាត្រា៨បានបញ្ជាក់ថា លក្ខខណ្ឌដើម្បីទទួលចំណាត់ថ្នាក់ផ្កាយនេះក៏តម្រូវឲ្យសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ត្រូវមាន៖
ចំណាត់ថ្នាក់ផ្កាយនេះក៏តម្រូវឲ្យសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍នេះមានសុពលភាពរយៈពេល ២ឆ្នាំតែប៉ុណ្ណោះ៕