ពិសេសមែន! ជាវអ៊ិនធឺណិត EzeBiz បានអ៊ីនធឺណិត​ទូរសព្ទ 35GB ឥតគិតថ្លៃរៀងរាល់ខែ

  • 2020-05-29 02:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក​អ្នក​​ដែល​កំពុង​ស្វែង​រក​អ៊ីនធឺណិត​គុណភាព​ខ្ពស់​ សម្រាប់​អាជីវកម្ម​ ​ឥឡូវ​នេះ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត ក្នុង​ការ​ជាវ​គម្រោង​អ៊ីនធឺណិត​ EzeBiz ពី​ព្រោះ​អ្នក​អាច​ទទួល​បាន​ទិន្នន័យ​អ៊ីនធឺណិត​ទូរសព្ទ​រហូត​ដល់ 35,000 MB ដោយ​ឥត​គិត​ថ្លៃ​ជា​រៀងរាល់ខែ។

EzeBiz គឺ​ជា​គម្រោង​អ៊ីនធឺណិត​ល្បឿន​លឿន​ពី​ EZECOM សម្រាប់​អ្នក​ដែល​ត្រូវ​ការ​អ៊ីនធឺណិត​គុណភាព​ខ្ពស់​សម្រាប់​អាជីវកម្ម និង​ក្រុមហ៊ុន ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន ដូចជា​បន្ថែម​ល្បឿន​យ៉ាង​តិច 50 Mbps សម្រាប់​មាតិកា​ពេញ​និយម បន្ថែម​ល្បឿន ២០០% នៅ​ពេល​យប់​និង​ចុងសប្តាហ៍ ល្បឿន​អ៊ីនធឺណិត​ពេញ​ល្អ និង​លឿន​ស្មើ​គ្នា​សម្រាប់​ការ Download និង Upload ការ​ធានា​មិន​ដាច់ ៩៩,៩៥% និងសេវាអតិថិជន ២៤ម៉ោង ជាដើម។

សូម​អាន​ព័ត៌មាន​លម្អិត​ខាង​ក្រោម​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ប្រូម៉ូសិន​ពិសេស​មួយ​នេះ៖

  • Data SIM 5 គឺ​ជា​ស៊ីម​កាត Cellcard SIM ពិសេស​មួយ ដែល​ផ្តល់​ទិន្នន័យ 5,000 MB សារ SMS ចំនួន 100 ដោយឥតគិតថ្លៃជារៀងរាល់ខែ ** Data SIM 6 គឺជាស៊ីមកាត Cellcard SIM ពិសេសមួយ ដែលផ្តល់ទិន្នន័យ 10,000 MB សារ SMS ចំនួន 100 ដោយឥតគិតថ្លៃជារៀងរាល់ខែ

បញ្ជាក់​ថា​អ្នក​ប្រើប្រាស់​ស៊ីមកាត Cellcard Data SIM អាច​បញ្ចូល​ទឹក​ប្រាក់​តាមរយៈ Wing និងរាល់ដៃគូផ្សេងទៀតរបស់ក្រុមហ៊ុន Cellcard។ អ្នកប្រើប្រាស់ស៊ីមកាត Cellcard Data SIM អាចភ្ជាប់គម្រោង iNET500, iNET1000 និង iNET2000 តាមរយៈកម្មវិធី Cellcard App ដើម្បីទទួលបានទិន្នន័យ និងសុពលភាពប្រើប្រាស់បន្ថែមទៀតតាមតម្រូវការ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងអ៊ិនធឺណិត EzeBiz សូមចូលទៅកាន់គេហទំព័រ www.ezecom.com.kh/ezebiz របស់ក្រុមហ៊ុន EZECOM៕

អត្ថបទពេញនិយម