ចេញហើយ! Acura TLX ឆ្នាំ២០២១ ឡាន Sedan ដែលគ្រប់គ្នាទន្ទឹមរង់ចាំ

  • 2020-05-29 02:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Acura បានប្រកាសចេញរថយន្តម៉ូដែល TLX ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយយកការឌីហ្សាញមួយចំនួនពីគំរូរថយន្ត Type S Concept។

ឥឡូវនេះ រថយន្ត Acura TLX ឆ្នាំ២០២១ ផ្តល់ម៉ាស៊ីនចំនួន ២ ជម្រើស គឺម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងបច្ចេកវិទ្យា VTEC មានកម្លាំង ២៧២សេះ ប្រើប៉ុងមួយវិលកង់មុខ ឬ Option ប៉ុងពីរ Super Handling All-Wheel-Drive និងប្រអប់លេខអូតូ ១០វគ្គ។

ជាមួយគ្នានេះ Acura TLX មានម៉ូដែល Type S មួយទៀត ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged V6 ប្រើប៉ុងពីរ Super Handling All-Wheel-Drive ខណៈកម្លាំងសេះរបស់វាមិនទាន់ត្រូវបានបង្ហាញឡើយ។

គ្រប់ម៉ូដែល TLX ទាំងអស់នឹងបំពាក់បច្ចេកវិទ្យាសុវត្ថិភាព និងជំនួយការបើកបរ AcuraWatch មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ Traffic Sign Recognition, Driver Wwareness Monitoring និង Traffic Jam Assist with Adaptive Cruise Control ផងដែរ។

រថយន្ត Acura TLX ឆ្នាំ២០២១ នឹងមានជម្រើស ៩ពណ៌ ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានប្រកាសជាផ្លូវការឡើយ ប៉ុន្តែ Acura អះអាងថា វានឹងមានតម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារជាង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង