ឡាន Ferrari ប្រភេទសាកភ្លើង ចេញលក់នៅថៃ តម្លៃខ្ទង់ ១លានដុល្លារ

  • 2020-05-29 02:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ferrari SF90 Stradale បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ។ វាបំពាក់ Plug-in Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ៤,០លីត្រ bi-turbo V8 ជាមួយម៉ូទ័រអគ្គិសនី៣ បង្កើតកម្លាំងបានសរុប ១ ០០០សេះ។

ជាមួយគ្នានេះ វាក៏បំពាក់អាគុយកម្លាំង ៧,៩គីឡូវ៉ាត់ម៉ោងមួយ ដែលអនុញ្ញាតឲ្យវាបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយ ២៦គីឡូម៉ែត្រទៀតផង រាល់ពេលសាកភ្លើងពេញម្តង។

ជាមួយនឹងការប្រើប្រាស់ប៉ុងពីរ និងប្រអប់លេខអូតូ ៨វគ្គ SF90 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តស្ព័រអ៊ីតាលី SF90 នេះ មានរូបរាងស្រដៀងទៅនឹងម៉ូដែល 488 ឬ F8 ប៉ុន្តែកាប៊ីនខាងក្នុងរបស់វា ត្រូវបានឌីហ្សាញ និងរៀបចំឲ្យមើលទៅទំនើប ទាន់សម័យ និងងាយស្រួលប្រើផងដែរ។ ជាលើកដំបូងបង្អស់ វាក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ (head-up display) ដែរ។

ថ្វីបើរថយន្ត Ferrari SF90 Stradale មិនថ្លៃដូចម៉ូដែល LaFerrari ប៉ុន្តែ អ្នកទិញក៏ត្រូវចំណាយច្រើនគួរសមដែរ គឺ ៤០,៩លានបាត ឬខ្ទង់ ១,២លានដុល្លារ នៅលើទីផ្សារប្រទេសថៃ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង