Chevrolet បង្ហាញតម្លៃ SUV កៅអី៣ជួរ ឆ្នាំ២០២១ ថោកបំផុត ៥៧០០០ដុល្លារ

  • 2020-05-29 05:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV កៅអី ៣ជួរ Chevrolet Suburban និង Chevrolet Tahoe ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ កាលពីប៉ុន្មានខែមុន។ ឥឡូវក្រុមហ៊ុនរថយន្តអាមេរិកខាងលើ បានបង្ហាញតម្លៃលក់របស់ពួកវា នៅលើទីផ្សារសហរដ្ឋអាមេរិកហើយ។

Chevrolet Suburban
Chevrolet Tahoe

រថយន្តទាំង ២ ខាងលើ ចែកចេញជា ៤ ម៉ូដែល គឺ LT, Z71, Premier និង High Country។ Chevrolet Suburban ឆ្នាំ២០២១ មានតម្លៃចាប់ពី ៥៧ ៧៩៥ដុល្លារ សម្រាប់ម៉ូដែល LT ប្រើប៉ុងមួយ 2WD និង ៦០ ៧៩៥ដុល្លារ សម្រាប់ម៉ូដែលប្រើប៉ុងពីរ 4WD។

ដោយឡែក រថយន្ត Chevrolet Tahoe ឆ្នាំ២០២១ មានតម្លៃចាប់ពី ៥៥ ០៨៥ដុល្លារ សម្រាប់ម៉ូដែល LT ប្រើប៉ុងមួយ 2WD និង ៥៨ ០៩៥ដុល្លារ សម្រាប់ម៉ូដែលប្រើប៉ុងពីរ 4WD។

Chevrolet Suburban
Chevrolet Tahoe

ពួកវាមានជម្រើសម៉ាស៊ីនចំនួន ៣ គឺ ម៉ាស៊ីនចំណុះ ៥,៣លីត្រ V8 កម្លាំង ៣៥៥សេះ និង ម៉ាស៊ីនចំណុះ ៦,២លីត្រ V8 កម្លាំង ៤២០សេះ ព្រមទាំងម៉ាស៊ីនចំណុះ ៣,០លីត្រ turbo ទំហំ ៦ស៊ីឡាំង កម្លាំង ២៧៧សេះ ផងដែរ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី