Ford F-150 ឆ្នាំ២០២១ នឹងបំពាក់មុខងារពិសេសមួយ ល្អសម្រាប់អ្នកចូលចិត្តបោះតង់

  • 2020-05-29 05:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់ពេលមិនយូរប៉ុន្មានឡើយ រថយន្ត Ford F-150 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ។ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត រថយន្តភីកអាប់លក់ដាច់បំផុតរបស់ក្រុមហ៊ុន Ford នេះ នឹងផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid និង ប្រភេទដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ផងដែរ។ ប៉ុន្តែវានឹងមិនមែនជារបស់ពិសេសតែមួយគត់ ដែល Ford នឹងផ្តល់ឲ្យជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ F-150 ឡើយ។

យោងតាមគេហទំព័រ Muscle Car and Truck បានឲ្យដឹងថា Ford F-150 ថ្មី នឹងមានបំពាក់ម៉ាស៊ីនភ្លើង (onboard electricity generator) មកស្រាប់ ដែលអាចប្រើដើម្បីដោតភ្លើងប្រើនៅឯការដ្ឋានសំណង់ ឬដោតឧបករណ៍អេឡិចត្រូនិចប្រើនៅពេលបោះតង់ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ពាក់ព័ន្ធនឹងមុខងារពិសេសនេះឡើយ ដូច្នេះយើងនៅមិនទាន់ដឹងថា វានឹងត្រូវបំពាក់មកស្តង់ដារ ឬជា Option ឡើយ។ យ៉ាងណាមិញ វានឹងផ្តល់ឲ្យតែលើ F-150 ម៉ូដែលប្រើសាំង និង Plug-in Hybrid ប៉ុណ្ណោះ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី