Apple ចាប់ផ្ដើមលក់ iPhone XR មួយទឹក

  • 2020-05-29 06:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់​ផ្ដើម​លក់ iPhone XR ប្រភេទ "Refurbish” (ឧបករណ៍​​ប្រើ​រួច​ដែល​ឆ្លង​កាត់​ការ​ជួសជុល​ត្រឹម​ត្រូវ) សម្រាប់​ជម្រើស​ពណ៌ និង​ជម្រើស​អង្គ​ផ្ទុក​មួយ​ចំនួន ជា​លើក​ដំបូង​នៅ​ទីផ្សារ​អាមេរិក។

តម្លៃ​នៃ iPhone XR ប្រភេទ Refurbish ​លើ​វិបសាយ​ផ្លូវ​ការ​របស់ Apple ​មាន​កំណត់​ដូច​ខាង​ក្រោម​នេះ ៖

  • ៦៤GB តម្លៃ ៤៩៩ដុល្លារ (តម្លៃ​ថ្មី ៥៩៩​ដុល្លារ)

  • ១២៨GB តម្លៃ ៥៣៩​ដុល្លារ (តម្លៃ​ថ្មី ៦៤៩​ដុល្លារ)

  • ២៥៦GB តម្លៃ ៦២៩​ដុល្លារ (តម្លៃ​​ថ្មី ៧៤៩​ដុល្លារ)

Apple បាន​និយាយ​ថា​ iPhone ប្រភេទ Refurbish ទាំង​អស់​គឺ​មាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ, ការ​ធ្វើ​តេស្ត, ការ​សម្អាត និង​ការ​វេច​ខ្ចប់​ឡើង​វិញ​ដោយ​ប្រើ​ប្រអប់​​ថ្មី ហើយ​មាន​គ្រឿង​ប្រើ​ប្រាស់​មួយ​​កំប្លេ។ Apple ក៏​បាន​ដាក់​ថ្ម​ថ្មី ប្ដូរ​សម្បក​ក្រៅ​ថ្មី ​ហើយ​មាន​ការ​ធានា​ស្តង់ដារ​មួយ​ឆ្នាំ​ពី Apple គិត​ចាប់​ពី​ថ្ងៃ​លក់​ចេញ​ផង​ដែរ៕​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង