ចចាមអារ៉ាម​ថា​ Real នឹង​ប្ដូរ​កីឡាករ​ ៤​រូប​របស់​ខ្លួន​ ដើម្បី​យក​តែ Pogba ម្នាក់

  • 2020-05-29 11:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ Real Madrid កំពុង​តែ​ធ្វើ​ការ​ចរចា​នឹង​ក្លឹប​ Manhester United ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​ Paul Pogbaមក​ក្លឹប​របស់​ខ្លួន​នៅ​រដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ​។

ក្លឹប​ Real Madridខាង​លើ​​ចង់​នាំ​យក​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​រូប​នេះ​ ដោយ​ធ្វើ​ការ​ដោះដូរ​នឹង​កីឡាករ​ ៤​រូប​របស់​ខ្លួន​។

តាម​ប្រភព​ដដែល​ខាង​​លើ​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ កីឡាករ​ទាំង​ ៤​រូប​នោះ​អាច​ជា​ ខ្សែ​បម្រើ​ Martin Odegaard ខ្សែ​បម្រើ​ James Rodriguez ខ្សែ​បម្រើ​ Lucas Vazquez និង​ខ្សែ​ប្រយុទ្ធ​ Brahim Diaz។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Pogba បាន​មក​លេង​ឲ្យ​ក្លឹប​ Manchester United តាំងពី​ឆ្នាំ​ ២០១៦​មកក្នុង​តម្លៃ​ជាង​ ១១៧​លាន​ដុល្លារ​ ដោយ​កីឡាករ​រូប​នេះ​បាន​ចូល​រួម​ការ​ប្រកួត​សរុប​ ១៤៣​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៣១​គ្រាប់​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម