Arsenal នឹង​ទុក Aubameyang រហូត​ដល់​ផុត​កុងត្រា ប្រសិន​ក្លឹប​ផ្សេង​ៗ​ឲ្យ​តម្លៃ​ទាប

  • 2020-06-03 03:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal គ្រោង​រក្សា​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang រហូត​ទាល់​តែ​អស់​កុងត្រា​ ជាជាង​លក់​គេ​ឲ្យ​ទៅ​ក្លឹប​ផ្សេង​ក្នុង​តម្លៃ​ទាប។

Aubameyang នឹង​​ឈាន​ចូល​វ័យ​៣១​ឆ្នាំ​ខែ​នេះ​ ហើយ​កុងត្រា​របស់​គេ​នឹង​ផុត​នៅ​បញ្ចប់​រដូវ​កាល​ក្រោយ ស្របពេល​មិន​ទាន់​មាន​ការ​ពិភាក្សា​​ពង្រីក​កិច្ចសន្យា​ជាមួយ Arsenal នៅ​ឡើយ​ទេ។ ក្លឹប​កាំភ្លើង​ធំ​ក៏​មិន​បង្ខំ​ចិត្ត​លក់​កីឡាករ​ខ្លួន​នូវ​តម្លៃ​ទាប​ដែរ សុខ​ចិត្ត​ទុក​ឲ្យ​ផុត​កុងត្រា​ ប្រសិន​បើ​មិន​បាន​តម្លៃ​ខ្លួន​​លើ​ពី​២០​លាន​ផោន។

ប្រធាន​​ផ្នែក​បាល់ទាត់​របស់​ក្លឹប Arsenla បាន​លើក​ឡើង​ថា គ្មាន​កីឡាករ​ណា​​នឹង​អនុញ្ញាត​​រង​ចាំ​រហូត​ដល់​អស់​កុងត្រា​​នោះ​ទេ បន្ទាប់​ពី Aaron Ramsey, Jack Wilshere និង Danny Welbeck ដែល​ចេញ​ពី​ក្លឹប​គ្មាន​តម្លៃ​ខ្លួន។ ប៉ុន្តែ​ច្បាប់​នេះ​​នឹង​មិន​ធ្វើ​បាន​ឡើយ​នៅ​រដូវ​ក្ដី​នេះ ដោយ​សារ​ទីផ្សារ​ដោះដូរ​កីឡាករ​បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​ព្រោះ​តែ​វីរុស​កូរ៉ូណា។

សម្រាប់​អ្នក​ចាត់​ការ Arteta ជឿជាក់​ថា Aubameyang អាច​បន្ត​ជា​តារា​របស់​លោក​លើស​ពី​ឆ្នាំ​២០២១ និង​ចង់​អង្គុយ​ពិភាក្សា​គ្នា​អំពី​កិច្ចសន្យា​ថ្មី៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ