បើស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ពេលណា សាយ សៀរ៉ា មិនបន្ធូរដៃទេ

  • 2020-06-04 03:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​កណ្ដាល​ ដែល​បច្ចុប្បន្ន​មិន​សូវ​មាន​ទីផ្សារ​សិល្បៈ គឺ​លោក សាយ សៀរ៉ា មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចំនួន​ពីរ គឺ​ប្រទេស​ចិន និង​ថៃ ដើម្បី​មុខ​ជំនួញ​មួយ ក្រោយ​ពី​ស្ថានភាព​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់។

លោក សាយ សៀរ៉ា បាន​ប្រាប់​ ​Sabay ថា លោក​មាន​ទុន​បម្រុង​នៅ​ក្នុង​ដៃ​ខ្លះ​ហើយ ប៉ុន្តែ​លោក​ត្រូវ​សិក្សា​បន្ថែម​ទៀត​លើ​ផលិតផល​សម្អាង​ប្រភេទ​ណា​ខ្លះ​ដែល​ត្រូវ​នាំ​ចូល ហើយ​ថា​តើ​ត្រូវ​នាំចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​តែ​ម្ដង ឬ​យ៉ាង​ណា។ សៀរ៉ា បន្ថែម​ថា រូប​លោក​រង់ចាំ​ឲ្យ​តែ​ដល់​ពេល​ស្ថានភាព​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់​បន្តិច​នឹង​អាល​បាន​ចេញ​ដំណើរ​ភ្លាម ព្រោះ​លោក​បាត់​ចំណូល​ជាយូរមក​ហើយ ដោយមិនហ៊ានចេញសម្ដែង ឬរកស៊ីក្នុងគ្រាហ៍នេះ។

សាយ សៀ៉រ៉ា៖ "បើជោគជ័យលើជំនួញនេះ ខ្ញុំមិនបន្ធូរដៃទេ ហើយរឿងផ្សេងទៀត ចាំគិតក្រោយដូចជារឿងរៀបចំគ្រួសារ"។

នៅ​អំឡុង​ពេល នៃ​ការ​ឆ្លង​រាតត្បាត​ជា​សកល​មេរោគ​កូវីដ-១៩ នេះ សៀរ៉ា បាន​បាត់​ចំណូល​ស្ទើរ​ទាំង​ស្រុង​ពី​ការងារ​សិល្បៈ​ដូច​ជា​ការ​សម្ដែង ច្រៀង និង​ធ្វើ​ជា​ពិធី​ករ​តាម​កម្មវិធី​ផ្សេង។

ជំហាន​ទី១ ដែល​លោក​ឈាន​ទៅ​ជាន់​ទឹកដី​បរទេស ដើម្បី​រកស៊ី​នេះ គឺ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិ​ថិជន ជា​ពិសេស​យុវវ័យ​ដែល​ធ្លាប់​គាំទ្រ​លោក​ផ្ទាល់ ហើយ​លោក​ក៏​មិន​ចោល​ការងារ​សិល្បៈ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី