ឪពុកម្ដាយឃើញក្មេងវក់ទូរសព្ទ កុំប្រហែសឲ្យសោះ ប្រយ័ត្នទឹកភ្នែក
- 2020-06-04 06:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយឃើញក្មេងវក់ទូរសព្ទ កុំប្រហែសឲ្យសោះ ប្រយ័ត្នទឹកភ្នែក
ចន្លោះមិនឃើញ
សុវត្ថិភាពលើ Online កាន់តែពិបាកទៅ ដោយសារបច្ចុប្បន្នក្មេងខ្លះអាយុមិនដល់ ៥ ឆ្នាំផង កាន់ប្រើ Tablet និងស្មាតហ្វូនបាត់ទៅហើយ។ កម្មវិធី Facebook, Twitter, Snapchat, Instagram និងកម្មវិធីដទៃទៀត អាចឲ្យក្មេងៗទំនាក់ទំនងគ្នា បានកាន់តែងាយស្រួល។
សកម្មភាពលើ Online មានច្រើន ដែលជនមានបំណងមិនល្អ អាចប្រើវិធីទាក់ទាញគ្រប់រូបភាព ក្នុងគោលបំណងនានា។
មិនគួរឲ្យក្មេងៗក្រោមអាយុ ១៣ ឆ្នាំ ចុះឈ្មោះលេងបណ្ដាញសង្គម
អាណាព្យាបាលមិនគួរឲ្យកូនៗបង្កើតគណនី Facebook។ Facebook Messenger Kids ដែលផ្ដោតលើក្មេងៗអាយុចន្លោះពី ៦ ទៅ ១២ ឆ្នាំ អាចគ្រប់គ្រងសកម្មភាពក្មេងៗបាន តែក៏មិនល្អដែរដោយសារកម្មវិធីនេះអាចជំរុញឲ្យក្មេងៗញៀនស្មាតហ្វូន។
បង្កើតមុខងារគ្រប់គ្រងលើ iOS និង Android
អាណាព្យាបាលអាចកំណត់ការប្រើប្រាស់លើ iPhone, iPad ឬ Android device។
លើ iPhone ឬ iPad ចូលទៅកាន់ Settings > General > ស្វែងរកពាក្យ Restrictions ដើម្បីចូលទៅកំណត់ការចូលប្រើប្រាស់កម្មវិធី ឬហ្គេមណាមួយ រួមទាំង Safari និងកាមេរ៉ាផងដែរ។ មួយវិញទៀត ក៏អាចការពារក្មេងពីការទិញ ឬទាញយកកម្មវិធីក្នុង App Store។
លើ Android អាចទាញយកកម្មវិធី Family Link ដើម្បីកំណត់ការប្រើប្រាស់កម្មវិធី និងវីដេអូ ដែលទាញយកពី Google Play store។ ក្រៅពីកម្មវិធី Family Link ក៏អាចកំណត់ Content ដោយផ្ទាល់ក្នុងកម្មវិធី Google Play ដោយចូលទៅកាន់ជម្រើស Parental controls ក្នុង Settings របស់កម្មវិធី។
ប្រើឧបករណ៍ធម្មតាៗ
ក្មេងៗអាយុ ៥ ឆ្នាំ ឬលើសនេះ អាណាព្យាបាលអាចបង្កើតកម្មវិធីតាមដាននិងរក្សាទំនាក់ទំនងករណីមានអាសន្ន។
Jitterbug Flip៖ Jitterbug Flip ជាកម្មវិធីអាចឲ្យក្មេងៗត្រឹម Call និង ផ្ញើសារបាន។ LG GizmoGadget៖ Gizmo Gadget smart watch អាចឲ្យតាមដានទីតាំងរបស់ក្មេង, Call និង ផ្ញើសារ។
Tablet សម្រាប់ក្មេងៗ
អាណាព្យាបាល អាចចំណាយប្រើជំនាន់ Tablet មានមុខងារគ្រប់គ្រង ដូចជា៖
ប្រយ័ត្ន លើទិន្នន័យទីតាំងរបស់ក្មេងៗ
មុខងារ Geolocation អាចអនុញ្ញាតឲ្យ Follower ដឹងពីទីតាំងក្មេងស្ថិតនៅ។ មុខងារនេះល្អ តែសម្រាប់ក្មេងៗអាចមានហានិភ័យដល់ពួកគេ។
Device ត្រូវមានលេខកូដការពារ
ក្មេង អាចនឹងមានការធ្វេសប្រហែល ជ្រុះបាត់ ឬត្រូវគេលួច ដោយជាចំណុចសំខាន់ គួរប្រើលេខកូដការពារ ដើម្បីការពារព័ត៌មានសំខាន់ៗ នៅខាងក្នុង។
ជជែកជាមួយពួកគេ
ទប់មិនជាប់ទេ ក្មេងៗនឹង Online ជាពិសេសពេលពួកគេកាន់តែចម្រើនវ័យ ដូច្នេះ គួរតាមដាន និង ជជែកពន្យល់ពួកគេឲ្យយល់ដឹងពីរបៀបជជែកជាមួយជនប្លែកមុខ និងការប្រើប្រាស់បណ្ដាញសង្គម៕